កម្លាំងល្បាតកងរាជអាវុធហត្ថក្រុងច្បារមន ឃាត់ខ្លួនក្រុមចោរកាច់-ក ម៉ូតូ០២នាក់ ពេលធ្វើសកម្មភាពពីតំបន់ផ្សេង រួចជិះមកឈប់នៅមុខមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ កម្លាំងល្បាតរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការក្រុង បានចេញល្បាតកាលវេលាម៉ោង០១ និង១០នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅលេីផ្លូវជាតិលេខ៤ មកដល់ចំណុចមុខមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិអង្គសេរី សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានក្រុងច្បារមន បានប្រទះនិងឃាត់ឃាត់ខ្លួនក្រុមកាច់ក ម៉ូតូបានចំនួន០២នាក់។
ជនសង្ស័យទាំង២នាក់ គឺទី១-ឈ្មោះ ផាន សុខហេងគង់ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃ្លាំងសាំង សង្កាត់ប្ញុស្សីកែវ ខ័ណ្ឌប្ញុស្សីកែវ រាជធានីភ្នំពេញ ។ ២-ឈ្មោះ រ៉េត សុធារុន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិមិត្តភាព សង្កាត់ប្ញុស្សីកែវ ខណ័្ឌប្ញុស្សីកែវ រាជធានីភ្នំពេញ ។
ក្នុងនោះកម្លាំងបានដកហូតវត្ថុតាងសម្ភារះ រួមមាន៖
១-ម៉ូតូចំនួន០២គ្រឿង ១.ម៉ូតូម៉ាកសេ១២៥សេរីឆ្នាំ២០១០ ពណ៏ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1C.1717 .២.ម៉ូតូ០១គ្រឿងម៉ាកNex ពណ៏លឿង សេរី២០១៥ ផ្លាកលេខភ្នំពេញ 1CB.6118 (ម៉ូតូទាំងពីរគ្រឿងនេះមានស្នាមកាច់-កទាំងអស់) រួមទាំងសម្ភារះកាច់កម៉ូតូ០១ផងដែរ ។
បច្ចុប្បន្នជនសង្ស័យ វត្ថុតាងសម្ភារះទាំងអស់បានបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ ៖ម៉ូតូទាំង០២គ្រឿងពេលនេះ រក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រង់ចាំការសម្រេចពីតុលាការក្នុងករណីម្ចាស់ម៉ូតូដែលមានឯកសារគ្រប់គ្រាន់យកមកបង្ហាញជូនជំនាញ ៕