ខេត្តព្រះវិហារធ្វើមីទ្ទីញអបអរសារទរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” ប្ប្រមូលថវិកាពីសប្បុរសជនបានប្រមាណជាង១៥ម៉ឺនដុល្លារ
ព្រះវិហារ ៖ លោក មាស សុភា ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ នៅទី០៦ ឧសភានេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីមីទ្ទីញអបអរសារទរខួបទី១៥៦ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” និងប្រមូលថវិកាបានពី សប្បុរសជននានាចំនួនប្រមាណជាង១៥ម៉ឺនដុល្លារ។
នាព្រឹកថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅបរិវេណសាខាកាកបាទក្រហមខេត្តព្រះវិហារលោក មាស សុភា ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីមីទ្ទីញអបអរសារទរខួបទី១៥៦ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា”។
ពិធីនេះប្រារព្ធឡើងក្រោមវត្តមាន អញ្ជេីញចូលរួមពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារលោក ឡុង សុវណ្ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ លោកស្រី
ចឹក ហេង ប្រធានានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារលោក លោលោកស្រីប្រតិភូអមដំណើរលោក ទេសរដ្ឋមន្រ្តី លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ ក្នុងខេត្តព្រះវិហារប្រមាណជា ១,២៦០នាក់ ក៏បានអញ្ជើញចូលរួមផងដែរ។
លោក ទេសរដ្ឋមន្រ្តី មាស សុភា បានអញ្ជើញមានប្រសាសន៍សំណេះសំណាលចំពោះ មន្ត្រីរាជការ ក្នុងអង្គពិធីទាំងមូលដោយបញ្ជាក់ថា ថថ្ងៃនេះលោក មានសេចក្តីរីករាយ ដែលបានចូលរួមជាមួយលោក លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ក្នុងមីន្ទីញអបអរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” ដែលរៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាពេលនេះ ។
លោកទេសរដ្ឋមន្រ្តី មាស សុភា មានប្រសាសន៍បញ្ជាក់ទៀតថា ក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ លោកបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ប្រកបដោយអត្ថន័យ មនោសញ្ចេតនា និងការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លើវិស័យមនុស្សធម៌ ដដែលអានដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ។
អង្គមីទ្ទីញអបអរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” ដែលបានរំលេចឡើងអំពីភាពចាំបាច់ និងគុណតម្លៃនៃការចូលរួម និងការបរិច្ចាគរបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាមួយនឹងកាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុមនុស្សធម៌នៅកម្ពុជា ក្នុងការជួយក៏ដូចជាការផ្តល់នូវសេចក្តីសង្ឃឹមឡើងវិញ ដល់ជនរងគ្រោះ ជនងាយរងគ្រោះ ដែលកំពុងត្រូវការជំនួយ និងការគាំទ្រមិនអាចខ្វះបានពីយើងទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពន្លឿនដល់ការកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះរបស់ប្រជាជនយើង៕








