ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខាបក្សនៅកូរ៉េជាអ្នកផ្សព្វផ្សាយ អោយបងប្អូនពលករនៅកូរ៉េ ក្រុមគ្រួសារ មិត្តភ័ក្តិនៅកម្ពុជា ឲ្យនាំគ្នាទៅបោះឆ្នោត នៅពេលពួកគេ មិនបានទៅបោះឆ្នោត

191

កូរ៉េ៖ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីប្រកាស បង្កើត និងតែងតាំង សមាសភាពគណៈកម្មាធិការសាខា គណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ ប៊ូសាន គឹមហេ និងតំបន់ឆាងវ៉ុន នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ឡុង ឌីម៉ង់ ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សប្រជាជនមម្ពុជា ប្រចាំនៅប្រទេសកូរ៉េ បានលើកឡើងអំពីប្រវត្តិស្នាដៃ សមិទ្ធិផលធំៗរបស់បក្សកន្លងមក និងបានលើកឡើងអំពីតួនាទី ភារកិច្ចរបស់សាខាបក្សទាំងអស់ ដែលត្រូវមានភារកិច្ចក្នុងការអនុវត្តការងារនយោបាយ ចាត់តាំង និងសតិអារម្មរណ៍របស់គណបក្ស ការពង្រីកនិងពង្រឹងសមាជិកបក្ស និងប្រជាប្រិយ៍ភាពបក្ស ដើម្បីបំផុសបំផុលផ្សព្វផ្សាយជូនបងប្អូន ជាពិសេសបងប្អូនពលករនៅកូរ៉េដែលភាគច្រើនមិនបានទៅបោះឆ្នោតទេនោះ ។ ប៉ុន្តែភារកិច្ចរបស់ សាខាបក្សទាំងអស់គឺធ្វើយ៉ាងមិច ផ្សព្វផ្សាយដល់សមាជិកបក្សទាំងអស់ និងប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យផ្ញើរសារឬក៏ផ្សព្វផ្សាយ ទៅបងប្អូនសាច់ញាតិ ក្រុមគ្រួសារមិត្តភ័ក្តិនៅកម្ពុជា ឲ្យនាំគ្នាទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។


ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានអះអាងទៀតថា បច្ចុប្បន្ននេះ សាខាគណបក្សប្រជាជនកម្ពុជា នៅក្នុងសាធារណរដ្ឋកូរ៉េមានទាំង អស់ចំនួន៨សាខា ហើយនឹងមានការពង្រីកបន្ថែមទៀត។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា “នាថ្ងៃទី៧ កក្កដា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា នៅក្នុងប្រទេសកូរ៉េ បានប្រកាសសាខាបក្សថ្មីទៀត ចំនួន៤ នៅតំបន់ភាគខាងត្បូង នៅគីមហេ ក្នុងតំបន់ប៊ូសាន ហើយមកទល់ពេលនេះ បានប្រកាសចំនួន៨សាខា ទូទាំងប្រទេសកូរ៉េ និងបន្តប្រកាសបន្តទៀត”៕

 

អត្ថបទដែលជាប់ទាក់ទង