ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធយកឈ្មោះថ្នាក់ដឹកនាំរដ្ឋាភិបាល ដើរ បោកប្រាស់ប្រជាពលរដ្ឋ

85


ភ្នំពេញ៖ បុរសម្នាក់ដែលពាក់ព័ន្ធនឹងករណី យកឈ្មោះថ្នាក់ដឹកនាំ រដ្ឋាភិបាល ទៅដល់ឆបោកប្រជាពលរដ្ឋ ដែលយកថវិកាមួយចំនួន ទៅសាងសង់សាលារៀន ឬក៏ធ្វើអ្វីផ្សេងៗនោះ ត្រូវបានតុលាការ ចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី 6 ខែឧសភានេះបានឲ្យដឹងថា កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចកវិទ្យា បានធ្វើការនាំខ្លួន ជនសង្ស័យឈ្មោះ រ៉ែម គង់នៅដារ៉ា ដែលមានការពាក់ព័ន្ធនឹងករណី ឆបោក ដោយការទូរស័ព្ទ ក្លែងសំលេងជាឈ្មោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទៅប្រព្រឹត្តិអំពើឆបោក ទៅលើមន្ត្រីរាជការ និងបណ្តាឧកញ្ញ៉ាមួយចំនួនដោយឱ្យចូលរួមថវិកា ឧបត្តម្ភដល់ការកសាងសមិទ្ធផល ដូចជាសាលារៀន វត្តអារាម និងសន្យាធ្វើការផ្តល់ជាប័ណ្ណសសើរ មេដាយផ្សេងៗ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ហើយចៅក្រមសើបសួរនៃសាលាដំបូងរាជធានី បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅក្រោមបទ ឆបោកមានស្ថានទម្ងន់ទោស៕

អត្ថបទដែលជាប់ទាក់ទង