មេឃងងឹតនិងឡាយឡំដោយទឹកភ្លៀង រន្ទះ បាក់ដេីមក្ងោក សង្កត់លើអ្មកដំណើរ សំណាងណាស់មិនគ្រោះថ្នាក់ដល់ជីវិត
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូស្មាស់ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១X-៦១២៤តាមផ្លូវស្រាប់តែមេឃងងឹតនិងឡាយឡំទឹកភ្លៀងបណ្ដាលអោយដេីមក្ងោកមួយដេីមរលីងគល់បាក់សង្កត់ពីលេីបុរសអ្នកបេីកម៉ូតូធ្វេីអោយដួលសំណាងល្អ១០០០ក្នុងចំនួន១របួសស្រាល។
ហេតុការនេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរនាគបាញ់ទឹក តាមផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បុរសម្នាក់ជាម្ចាស់ម៉ូតូ បានអោយដឹងថា មុនកេីតហេតុគាត់បេីកតាមផ្លូវព្រះសីហនុក្នុងទិសដៅពីវិមានឯករាជទៅណាហ្គាលវេីលលុះមកដល់ចំណុចកេីតហេតខាងលេីក៏មានមេឃងងឹតខ្លាំងនិងខ្យល់បោកយ៉ាងខ្លាំងក្រោយមកក៏ធ្លាក់ភ្លៀងមួយមេយ៉ាងខ្លាំង ស្រាប់តែមានដេីមក្ងោកបាក់រលំសង្កត់មេីលខ្លួននិងដួលម៉ូតូតែសំណាងល្អរបួសតិចតួចនិងខូចខាតម៉ូតូក្រោយមកបានប្ដឹងសមត្ថកិច្ចអោយចុះមកកន្លែងកេីតហេតុដេីម្បីសុំប្ដឹងទៅខាងមន្ទីរសាធារណៈការយកសំណាងជួសជុលម៉ូតូទោះបីរឿងយថាហេតុក័ដោយពេលយកវេីកបរទៅបុកដេីមឈេីជាសម្បត្តិរដ្ឋក៏ត្រូវសងដូចគ្នា ។
សមត្ថកិច្ចបន្តថា មានគ្រោះធម្មជាតិដោយមេឃធ្លាក់ភ្លៀង លាយឡំខ្យល់កន្រ្ទាក់ បានបណ្តាលអោយបាក់ដេីមក្ងោកមួយដើម សង្កត់លេីបុរសជិះម៉ូតូ តែគ្មានរបួសធ្ងន់ទេ គ្រាន់តែខូចខាតម៉ូតូនិងភ័យតក់ស្លុត ។ ក្រោយកេីតហេតុ បានទំនាក់ទំនងទៅលោកចៅសង្កាត់ដេីម្បីហៅខាងមន្ទីរសាធារណៈការមកតែប្រហែលជា២០នាទីក៏មានមន្រ្តីសាលាក្រុងបានចុះមកកន្លែងកេីតហេតុនិងបហរេីម៉ាសុីនកាត់យកមែកនិងដេីមឈេីដែលបាក់ចេញពីផ្លូវជៀសកកស្ទះចរាចរណ៍ដល់អ្នកធ្វេីដំណេីរ ៕



