ក្រសួងអប់រំ ប្រកាសឲ្យសិស្ស ដែលពិការ នៅ ទូទាំងប្រទេស ចូលរៀនថ្នាក់បរិញ្ញាបត្រ មិនបាច់បង់លុយ
ភ្នំពេញ៖ សម្រាប់ឆ្នាំសិក្សា២០១៩ – ២០២០ នេះ ក្រសួងបាននលើកទឹកចិត្តដល់សិស្សមានពិការភាព (ពិការអវៈយវៈ ពិការគ-ថ្លង់ ពិការភ្នែក ) ឱ្យទទួលបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា ១០០% មួយកន្លែងដោយស្វ័យប្រវត្តិ លើមុខជំនាញណាដែលមិនទាមទារការប្រឡង នៅតាមគ្រឹះស្ថានឧត្ដមសិក្សា ដែលបានផ្ដល់អាហារូបករណ៍ ដូចមានក្នុងសៀវភៅកម្រងព័ត៌មានអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ។
ដើម្បីទទួលបានអាហារូបករណ៍ បេក្ខជនន ត្រូវដាក់ពាក្យស្នើសុំអាហារូបករណ៍ និងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩។ បេក្ខជនមានពិការភាព (ពិការអវៈយវៈ ពិការគ-ថ្លង់ ពិការភ្នែក…) អាចទៅទទួលសំណុំពាក្យសុំពីវិទ្យាល័យ ដែលកំពុងសិក្សា និងត្រូវដាក់ពាក្យនៅតាមវិទ្យាល័យរបស់ខ្លួន យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩៕