សមយុទ្ធហនុមានមាស២០១៩ បានបិទបញ្ចប់ នៅព្រឹកថ្ងៃទី៨ខែឧសភា
សមយុទ្ធហនុមានមាស២០១៩បានបិទបញ្ចប់ហើយនៅព្រឹកថ្ងៃទី៨ខែឧសភា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។
សមយុទ្ធហនុមានមាសឆ្នាំ២០១៩នេះ គឺបានធ្វើឡើងនៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។