ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​ចិន​ម្នាក់​ ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​បុក​ខឿន​ពុះ​ចែកផ្លូវ​

138


​ព្រះ​សីហ​នុ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៩​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើតឡើង​លើ​ផ្លូវ​២​ធ្នូ​ ត្រង់​ចំណុច​ ជិត​រង្វង់​មូល​ ៧​ជាន់​ចាស់​ ស្ថិត​នៅ​ក្នុងភូមិ​១​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ ស្លាប់​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​បង្ក​ដោយ​ខ្លួនឯង​ ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ HONDA​ AREBLADE​ ពណ៌​ ក្រហម​-​ខ្មៅ​ គ្មាន​ផ្លា​ក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ LI​ YOUPAN​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ ជនជាតិ​ ចិន​ (​មិន​ទាន់​ស្គាល់​លិខិតឆ្លងដែន​ កំពុង​ស្រាវជ្រាវ​រក​)​ មាន​ទិស​ដៅ​ពី​លិច​ ឆ្ពោះទៅ​កើត​ លុះដល់​ចំណុច​ខាងលើ​ បាន​បុក​និង​ខឿន​ពុះ​ចែកផ្លូវ​ បណ្ដាល​ឲ្យ​ផ្លោង​មនុស្ស​ទៅ​លើ​សួន​ និង​ម៉ូតូ​ខ្ទាត​ទៅ​ខាងស្តាំ​ដៃ​ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​ ០១​នាក់​ ជនជាតិ​ ចិន​ នៅ​នឹង​កន្លែង​កើតហេតុ​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​បាន​យក​សាកសព​ ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ រង់ចាំ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ និង​ស្ថានទូត​សា​ម៉ី​៕

អត្ថបទដែលជាប់ទាក់ទង