ដឹងការពិតហើយ មានគំនុំជាមួយជនរងគ្រោះ ចោទប្រកាន់ថាជនរងគ្រោះទាក់ទងសេ្នហាជាមួយប្រពន្ធខ្លួន បន្ទាប់ពីខ្លួនបានលះលែងប្រពន្ធ ទើបតាមបាញ់ចោល
កំពង់ស្ពឺ ÷ ករណីឃាតកម្មគិតទុកជាមុន បណ្ដាលឲ្យបុរស ម្នាក់ជាគ្រូបង្រៀននៅអនុវិទ្យាល័យតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុកាលពីថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១២.៣៥នាទី ជនរងគ្រោះឈ្មោះ ទូច វាសនា ភេទប្រុស អាយុ ២៥ ឆ្នាំ “ស្លាប់” មុខរបរ គ្រូបង្រៀន នៅសាលាអនុវិទ្យាល័យតាំងរបង នៅភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។
ជនល្មើសបានបាញ់សម្លាប់ដោយអាវុធខ្លី មួយដេីម ម៉ាក K54 ធ្វើសកម្មភាពជិះម៉ូតូ ម៉ាក Honda C70 គប់ជ្រុង ពណ៌ ទឹកបុិច ស្លាកលេខ 1A.8250 បន្ទាយមានជ័យ ចូលសំដៅមកអែមរបងសាលារៀនគាប់ជួនជនរងគ្រោះកំពុងហូបបាយជុំគ្នាជាមួយគ្រូបង្រៀនដទៃទៀត នៅកញ្ចុះក្នុងសាលារៀន ។
តាមការបញ្ជាក់ពីពីលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិ ការនគរបាលស្រុកឱរ៉ាល់ អោយដឹងថាជនល្មើសបានធ្វើសកម្មភាពរួចរត់គេចខ្លួនដោយបោះចោលអាវុធខ្លីក្នុងគុម្ពស្មៅ រត់សំដៅទៅថ្នល់ជាតិដោយមានកិច្ចសហការល្អនិងបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត កំលាំងលោកនិងជំនាញខេត្តបានចុះហុំព័ទ្ធរុករកនិងចាប់ឃាត់ខ្លួនជនល្មើសបានភ្លាមៗនៅមិនឆ្ងាយពីទីកន្លែងកេីតហេតុ។
តាមការអោយដឹងន្ថែមជនល្មេីសមានឈ្មោះ ជួន ធានីរាសី ភេទប្រុស ឆ្នាំកំណើត ១៥/០៤/១៩៩០ មានស្រុកកំណេីតភូមិបាឡាត ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្នមានទីលំនៅភូមិ៤ សង្កាត់ ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្ត បន្ទាយមានជ័យ មុខរបរ ជាងធ្វេីមាស មានឪពុកឈ្មោះ ជួន គឹមរ៉ាត់ ម្ដាយឈ្មោះ អ៊ូ ផល្លា និងមានប្រពន្ធឈ្មោះសុខ ស្រីនាង។
សមត្ថកិច្ចឃាត់ខ្លួននិងដកហូតបានវត្ថុតាងរួមមានអាវុធខ្លី K54 មួយដេីម គ្រាប់ ០៨គ្រាប់ ម៉ូតូមួយគ្រឿង ម៉ាក Honda គុបជ្រុង និងសម្ភារៈគ្រឿងលោហៈពណ៌លឿង ពណ៌ស ឯកសារផ្ទាល់ខ្លួនមួយចំនួនទៀត តាមចម្លេីយបឋមជនល្មើស ថាធ្លាប់មានគំនុំជាមួយជនរងគ្រោះ ចោទប្រកាន់ថាជនរងគ្រោះទាក់ទងសេ្នហាជាមួយប្រពន្ធខ្លួនបន្ទាប់ពីខ្លួនបានលះលែងប្រពន្ធអស់រយៈពេល ប្រហែល ៥ខែ មូលហេតុលះលែងមកពីជនរងគ្រោះ។
បើតាម ម្លើយសារភាពរបស់ខ្មាន់កាំភ្លើងជាឃាតករ បានឲ្យដឹងថា រូបគេ បានរៀបការជាមួយប្រពន្ធតាំងពី ឆ្នាំ២០១៥មក ម្ល៉េះ។ ប៉ុន្តែក្រោយមក រូបគេបានចេញទៅ រកស៊ីនៅ ខេត្តបន្ទាយមានជ័យយូរៗទើប មកជួបប្រពន្ធម្តង ពេលនោះរូបគេឃើញប្រពន្ធហាក់មិនសូវរវីរវល់ជាមួយរូបគេដូចមុននោះទេ ធ្វើឲ្យរូបគេក៏ចាប់ផ្តើមធ្វើការស៊ើបអង្កេត ពោលចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ។
ជនសង្ស័យសារភាពទៀតថា រយៈពេល ២ ឆ្នាំ កន្លងមកនេះ រូបគេ បានស៊ើបដឹងថាប្រពន្ធបានលួចទាក់ទង ជាមួយ គ្រូបង្រៀនកីឡាដែលជាជនរងគ្រោះ ធ្វើឱ្យឈឺចិត្តស្អិតទ្រូងខ្លាំង មិនគួរណាប្រពន្ធលួផិតក្បត់បែបនេះទេ ប៉ុន្តែយ៉ាងណា រូបគេក៏ធ្លាប់ប្រាប់ ជនសង្ស័យឱ្យឈប់ទាក់ទង ប្រពន្ធរបស់ខ្លួន តែគាត់មិន ព្រម ឈប់ ទេ ថែមទាំង ថតរូបជាមួយ ប្រពន្ធរបស់ខ្លួន បង្ហោះលើ ហ្វេសប៊ុក បញ្ឈឺ ខ្លួនថែមទៀតផង ។ ដោយទ្រាំមិនបាននឹងការបញ្ឈឺចិត្តស្រស់ៗបែបនេះ រូបគេក៏ បានទិញ កាំភ្លើង ពី ខេត្តបន្ទាយមានជ័យ ហើយ ធ្វើ ដំណើរ មក រក ជន រង គ្រោះ ដែលជេលនោះកំពុងហូបបាយជុំគ្នាជាមួយគ្រូដទៃទៀត ដើម្បី បាញ់ សម្លាប់ តែ ម្តង។
បើតាម ម្លើយសារភាពរបស់ខ្មាន់កាំភ្លើងជាឃាតករ បានឲ្យដឹងថា រូបគេ បានរៀបការជាមួយ ប្រពន្ធ តាំងពី ឆ្នាំ ២០១៥មក ម្ល៉េះ។ ប៉ុន្តែក្រោយមក រូបគេបានចេញទៅ រក ស៊ី នៅ ខេត្តបន្ទាយ មាន ជ័យ យូរ ៗ ទើប មក ជួប ប្រ ព ន្ធ ម្តង ពេលនោះរូបគេឃើញប្រពន្ធហាក់មិនសូវរវីរវល់ជាមួយរូបគេដូចមុននោះទេ ធ្វើឲ្យរូបគេក៏ចាប់ផ្តើមធ្វើការស៊ើបអង្កេត ពោកចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ។
ប្រភពពីស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានប្រាប់អ្នកសារព័ត៌មានថា មុនពេលកើតហេតុ ជនរងគ្រោះបានចប់ម៉ោងបង្រៀនកូនសិស្សហាត់កីឡា ក៏បានសម្រាកញាំបាយជុំជាមួយគ្រូបង្រៀនដទៃទៀត ពេលកំពុងញាំបាយនោះ ស្រាប់តែខ្មាន់កាំភ្លើងដើរសំដៅមកតូបដែលជនរងគ្រោះកំពូងហូបបាយនោះ រួចបានដកកាំភ្លើងខ្លីមួយដើម បាញ់សំដៅមកលើជនរងគ្រោះ បណ្តាលឲ្យដួលស្លាប់ភ្លាមៗនឹងដី បង្កឲ្យភ្ញាក់ផ្អើលដល់គ្រូដទៃទៀតដែលកំពុងនៅទីនោះ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យហាក់ជាមនុស្សម្នាក់ធ្លាប់ប្រើប្រាស់កាំភ្លើង ពីព្រោះរូបគេបានបញ្ចូលគ្រាប់រួចជាស្រេច និងនៅក្នុងបង់៨គ្រាប់ទៀត បាញ់ជនរងគ្រោះ ប៉ុន្ដែផ្ទុះតែមួយគ្រាប់ កុំអីគ្រូបង្រៀនផ្សេងទៀត ក៏អាចរងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ តាមចម្លើយជនសង្ស័យ រូបគេថានឹងបាញ់អតីតប្រពន្ធរបស់ខ្លួនចោលទៀត បើឃើញនៅជាមួយគ្នា។
បច្ចុប្បន្នជនល្មេីសត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
បច្ចុប្បន្នជនសង្ស័យរូបនេះ ស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ច ចាត់វិធានការបន្ដតាមនីតិវិធី៕