ក្រុមប្រឹក្សារាជធានីភ្នំពេញប្រជុំពិនិត្យនិងអនុមត័សំណើសុំការផ្ទេរភារកិច្ចនិងតែងតាំងមន្ត្រីរាជការ៤រូបនៃរដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២កាលពីព្រឹកថ្ងៃទី៩ឧសភាបានពិនិត្យនិងអនុម័តលើសំណើសុំការផ្ទេរភារកិច្ចប្រគល់ភារកិច្ចនិងតែងតាំងមន្ត្រីរាជការចំនួន៤រូបក្នុងរចនាសម្ពន្ធ័រដ្ឋបាលរាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីលោកម៉ប់សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ,លោកកើតឆែនិងលោកលោកស្រីជាអភិបាលរងរាជធានីភ្នំពេញ។
មន្ត្រីរាជការដែលត្រូវស្នើសុំផ្ទេរភារកិច្ចប្រគល់ភារកិច្ចនិងតែងតាំងមុខតំណែងក្នុងរចនាសម្ពន្ធ័រដ្ឋបាលរាជធានីភ្នំពេញទាំង៤រូបរួមមានលោកជិនប៊ុនធឿនពីអនុប្រធានផ្នែកទទួលពាក្យបណ្តឹងនិងកិច្ចការរដ្ឋបាលនៃការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញទៅជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ។លោកម៉េតមាសភក្តីត្រូវផ្ទេរភារកិច្ចពីនាយកទីចាត់ការរដ្ឋបាលមកជានាយកទីចាត់ការផែនការនិងវិនិយោគ។លោកស្រីដោសម្ភស្សពីនាយករងទីចាត់ការរដ្ឋបាលមកជានាយិកាទីចាត់ការរដ្ឋបាល,និងលោកនួនសំណាវុធពីនាយករងមកជានាយកទីចាត់ការគ្រប់គ្រងសំណល់និងបរិស្ថាន។ ក្រៅពីនេះកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញលើកទី៦០អាណត្តិទី២ក៏បានពិនិត្យនិងអនុមត័លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៩កន្លងទៅនិងពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៏ប្រចាំខែមេសាឆ្នាំ២០១៩ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញនិងបញ្ហាផ្សេងៗមួយចំនួនទៀតផងដែរ៕