ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុំមានការភ្ញាក់ផ្អើលនៅពេលឃើញរំសេវ ព្រោះក្រុមហ៊ុនចិន យកមកបំផ្ទុះរ៉ែ នៅកំពង់ធំ

67

ភ្នំពេញ៖ ឧត្តមសេនីយ៍ឈុំ សុជាត បានថ្លែងថា នៅពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ នៅពេលប្រទះឃើញរំសេវជាច្រើន នៅខេត្តកំពង់ធំ ដោយលោកបានបញ្ជាក់ថា ក្រុមហ៊ុនចិន បានយកមកដោយស្របច្បាប់ ដើម្បីបំផ្ទុះរ៉ែតែប៉ុណ្ណោះ មិនមានបណងអ្វីផ្សេងនោះទេ។

បើតាមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី ៩ខែឧសភានេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត នាំពាក្យក្រសួងការពារជាតិ បានថ្លែងថា នាថ្មីៗនេះមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីសមត្ថកិច្ច បានប្រទះឃើញ រំសេវជាច្រើន នៅក្នុងភូមិ​កំណប់ ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្ត​កំពង់ធំ។

លោកបានបន្តថា “ខ្ញុំសូមបញ្ជាក់ថា ករណីនេះ មិនមែនជាភេរវកម្មនោះទេ។ តាមព័ត៌មានបឋម បានឱ្យដឹងថា រំសែវទាំងនោះ គឺក្រុមហ៊ុនរុករករ៉ែស្របច្បាប់នៅតំបន់នេះ បាននាំចូលមក ដើម្បីធ្វើការបំផ្ទុះយករ៉ែរបស់ពួកគេ។ ដូច្នេះសូមសាធារណជនជ្រាបជាព័ត៌មាន”៕

អត្ថបទដែលជាប់ទាក់ទង