ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជ្រូក៣០ក្បាល សង្ស័យនាំមកពីប្រទេសវៀតណាម ត្រូវមន្ត្រីជំនាញឃាត់ទុក

66

ស្វាយរៀងៈ បើតាមការផ្សាយលើផេករបស់លោកវីល្លាម នៅថ្ងៃទី 9 ខែឧសភានេះ បានឲ្យដឹងថា កាលពីវេលាម៉ោង១១នឹង១៥នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ រថយន្តមួយគ្រឿង ពាក់ស្លាក់លេខ 3A 1256 ដឹកសត្វជ្រូករស់ចំនួន៣០ក្បាល ត្រូវបានក្រុមការងាបង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គនាយកដ្ឋាន សហការជាមួយក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តស្វាយរៀង ធ្វើការឃាត់នៅត្រង់ចំណុចឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង សង្ស័យថា ដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀងមួយ នៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

យោងតាមមន្ត្រីជំនាញពេទ្យសត្វ បានឲ្យដឹងថា ក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គនាយកដ្ឋាន សហការជាមួយក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ចុះឃាត់រថយន្តមួយគ្រឿងដឹកសត្វជ្រូក ចំនួន៣០ក្បាល នៅចំណុចភូមិឃុំខាងលើ។

បើតាមលោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តស្វាយរៀង នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា ដោយក្រុមការងាបង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋាន សហការជាមួយក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តស្វាយរៀង ឃាត់រថយន្តខាងលើដែលមានជ្រូករស់៣០ក្បាល។

លោកបានបន្តទៀតថា ក្រោយពីជំនាញឃាត់រថយន្តខាងលើសួរនាំរកឯកសារដោយអ្នកបើកបររថយន្តដឹកជ្រូកខាងលើបានប្រាប់ថាគេមានច្បាប់នាំជ្រូកពីប្រទេសថៃ ប៉ុន្តែដោយឯកសារទាំងនោះមិនគ្រប់គ្រាន់នោះទេ គ្មានប្រភពពីពេទ្យសត្វមូលដ្ឋាន និងសង្ស័យបានដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀងនៃស្រុកកំពង់ត្របែកខេត្តព្រៃវែង ទើបក្រុមការងារបានដឹកនាំបទល្មើស និងវត្ថុតាងទាំងនេះ ទៅរក្សារទុកនៅមន្ទីរកសិកម្មខេត្តស្វាយរៀង ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង