អភិបាលខេត្ត កំពង់ចាមដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលការដ្ឋានស្ថាបនាសួនច្បារមាត់ទន្លេ ដើម្បីជំរុញការស្ថាបនាអោយបានលឿន
អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាមលោកគួចចំរើននាព្រឹកថ្ងៃទី ០៩ខែ ឧសភាឆ្នាំ២០១៩ នេះបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលការដ្ឋានស្ថាបនាសួនច្បារមាត់ទន្លេ ដើម្បីជំរុញការស្ថាបនាអោយបានលឿន សម្រាប់ប្រជាពលរដ្ឋសម្រាកលម្ហែកំសាន្ត និងហាត់ប្រាណ។
មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា នាព្រឹកថ្ងៃទី ០៩ខែ ឧសភាឆ្នាំ២០១៩ នេះលោកគួចចំរើនបានចុះពិនិត្យ និងជម្រុញការជួសជុលកែលម្អសួនច្បារមាត់ទន្លេក្រុងកំពង់ចាម ចាប់ពីគល់ស្ពានគីហ្សូណា រហូតដល់ស្តូបមិត្តភាពកម្ពុជារៀតណាមប្រវែង២៣២ម៉ែត្រ អោយបានរួចរាល់ឆាប់រហ័ស ដេីម្បីជាសោភ័ណភាពក្រុង សម្រាប់ប្រជាពលរដ្ឋសម្រាកលម្ហែកំសាន្ត និងហាត់ប្រាណ៕