ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនអាជីវករផ្សារច្បារអំពៅសូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅដល់លោកអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌច្បារអំពៅ

84

ភ្នំពេញៈកាលពីព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០១៩នេះលោក​ គួច​ ចំណាន​ ប្រធានគណ:កម្មការគ្រប់គ្រងផ្សារច្បារអំពៅ​ខណ្ឌច្បារអំពៅនិងសហការី បានចុះពិនិត្យការដ្ឋានសំណង់ផ្សារច្បារអំពៅជាប្រចាំ ដោយបានជំរុញទៅដល់ក្រុមហ៊ុនម៉ៅការសាងសង់សំណង់អោយពន្លឿនដល់ការសាងសង់ធ្វើតូបឬស្ដង់អោយបានឆាប់រហ័សតាមការកំណត់នឹងបានអោយបងប្អូនអាជីវករគាត់ឆាប់បានមកលក់ដូរអីវ៉ាន់ឬទំនិញពួកគាត់ដូចដើមវិញផងដែរពោលគឺកាលពីមិនទាន់អគ្គិភ័យបំផ្លាញតូបឬស្ដង់ពួកគាត់នោះ។
លោកគួច ចំណានប្រធានគណៈកម្មការផ្សារច្បារអំពៅបានអោយដឹងថានៅចំពោះមុខនេះការងារនេះរូបលោកជាប្រធានផ្សារបានចុះពិនិត្យរាល់សកម្មភាពការងារនេះជាប្រចាំរៀងរាល់ថ្ងៃនឹងព្រឹកល្ងាចមិនដែលអាក់ខានអ្វីឡើយតួយ៉ាងដូចនៅថ្ងៃនេះជាដើមដោយជំរុញដល់ក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់អគារសំណង់ផ្សារច្បារអំពៅដោយលៃលកធ្វើយ៉ាងណាកសាងតូបឬស្ដង់ជូនដល់ពួកគាត់អោយបានលឿននឹងតាមលក្ខណៈបច្ចេកទេសដោយធានានូវគុណភាពជាចម្បងនិងសោភ័ណ្ឌភាពផងដែរ។
​ ជាមួយគ្នានេះដែរក្នុងនាមគណ:កម្មការផ្សារច្បារអំពៅសូមអំពាវនាវដល់បងប្អូនអាជីវករមេត្តាចូលរួមសហការគ្នាជាមួយគណ:កម្មការផ្សារអោយបានផុលផុសដើម្បីពន្លឿនដល់ការសាងសង់កសាងតូបឬស្ដង់ផ្សារអោយហើយរួចរាល់តាមការកំណត់ដើម្បីធ្វើតូបឬស្តង់ជូនបងប្អូនអាជីវករឲ្យបានលឿន​ ហើយម៉្យាងទៀតបើបងប្អូនមិនបានសហការ​គ្នា ធ្វើអោយមានយឺតយ៉ាវ​ក្នុងការសាងសង់កសាងតូបឬស្ដង់និងធ្វើអោយអូសបន្លាយពេលវេលាពោលគឺខាតពេលវេលា​ ។ដូចនេះក្នុងនាមយើងខ្ញុំជាប្រធានគណៈកម្មការផ្សារច្បារអំពៅសង្ឃឹមយ៉ាងជឿជាក់ថាបងប្អូន​ អាជីវករនិងចូលរួមសហការគ្នាបានល្អដើម្បីពន្លឿននៃការសាងសង់កសាងតូបឬស្ដង់ក្នុងអគារថ្មីផ្សារច្បារអំពៅអោយបានលឿនដែលអាចធ្វើទៅបានដើម្បីផលប្រយោជន៍យើងទាំងអស់គ្នាដោយមិនអាចអូសបន្លាយពេលវេលាបានឡើយព្រោះបងប្អូនអាជីវករដែលរងគ្រោះដោយអគ្គីភ័យបំផ្លាញតូបឬស្តង់លក់ដូរអីវ៉ាន់ពួកគាត់កាលពីពេលកន្លងមកនេះពោលគឺនៅថ្ងៃទី១៥ខែមិនាឆ្នាំ២០១៨ហើយបើគិតមកដល់ពេលនេះថ្ងៃទី៩ខែឧសភាឆ្នាំ២០១៩វាមានរយះពេលជាងមួយឆ្នាំហើយដោយបងប្អូនអាជីវករគាត់កំពង់រង់ចាំនៃការងារសាងសង់កសាងតូបឬស្តង់ពួកគាត់បានហើយរួចរាល់នឹងបានដំណើរការមកលក់ដូរអីវ៉ាន់ឬទំនិញបានដូចដើមវិញផងដែរ។
លោកគួច ចំណានប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅបានប្រាប់អោយដឹងថានៅផ្សារច្បារអំពៅទាំងមូលមានតូបឬស្តង់សរុប១៤៤៧តូបឬស្តង់ហើយត្រូវអគ្គីភ័យបំផ្លាញម៉ដ្ឋនៅសល់តែគំនរផេះផង់នោះកាលពីពេលកន្លងមកនោះអស់៥៨៨តូបតែនៅពេលនេះបានសាងសង់អគារថ្មីឡើងវិញហើយនិងកំពុងតែមមាញឹកដោយញាប់ដៃញាប់ជើងទាំងអស់គ្នាក្នុងការកសាងតូបឬស្ដង់ជូនដល់បងប្អូនអាជីវករទុកក្នុងការតាំងរាល់មុខទំនិញឬអីវ៉ាន់គ្រប់មុខនៅតាមបណ្ដាតូបឬស្ដង់ពួកគាត់និមួយៗដើម្បីបានមកលក់ដូរទំនិញដូចពេលមុនវិញ។
ជាមួយគ្នានេះលោកគួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅក្នុងនាមតំណាងអោយបងប្អូនអាជីវករសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនដល់លោកអភិបាលរាជធានីភ្នំពេញឃួង ស្រេង និង លោកអភិបាលខណ្ឌច្បារអំពៅចេង មុនីរ៉ា ដែលបានយកចិត្តទុកដាក់ក្នុងការសាងសង់អគារផ្សារច្បារអំពៅថ្មីនិងកសាងតូបឬស្ដង់លក់ដូរអីវ៉ាន់ជាថ្មីឡើងវិញជូនដល់បងប្អូនអាជីវករបានដំណើរការលក់ដូរអីវ៉ាន់នៅតាមបណ្ដាតូបនិមួយៗជាថ្មីឡើងវិញ នៅពេលឆាប់ៗខាងមុខនេះបន្ទាប់ពីអគ្គីភ័យបំផ្លាញអគារផ្សារនិងតូបលក់ដូរអីវ៉ាន់របស់ពួកគាត់កាលពីថ្ងៃទី១៥ខែមិនាឆ្នាំ២០១៨កន្លងមកនេះតែនៅពេលនេះនាឆ្នាំ២០១៩នេះអាជ្ញាធរនិងគណៈកម្មការផ្សារបានកសាងអគារផ្សារនិងកសាងតូបឬស្ដង់ជាថ្មីឡើងវិញជូនដល់ពួកគាត់ដែលជាម្ចាស់តូបនិមួយៗបានល្អជាងពេលមុនពោលគឺតូបចាស់ហើយអគារផ្សារច្បារអំពៅថ្មីនេះមានកំពស់ខ្ពស់ជាងមុនអគារចាស់មានទំហំធំទូលាយនិងសោភ័ណ្ឌភាព បរិយាកាសល្អនិងមានផាសុខភាពដោយស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ បរិស្ថានល្អដែលធ្វើអោយបងប្អូនអាជីវករងាយស្រួលក្នុងការលក់ដូរអីវ៉ាន់ និង អតិថិជនផ្សារច្បារអំពៅគាត់គាំទ្រពេញចិត្តមកកាន់ទីផ្សារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង