ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាវាយកូនបាល់ផ្ដល់ឱកាសដល់កុមារ

96


ភ្នំពេញ:ដោយមានការឧបត្ថម្ភពីក្រុមហ៊ុនលក់សម្ភារៈកីឡា Decathlon នោះសហព័ន្ធកីឡាវាយកូនបាល់កម្ពុ
ជាបានបង្កើតឡើងនូវព្រឹត្តិការណ៍ចំនួន២ដើម្បីផ្ដល់ឱកាសដល់កុមារវ័យក្មេងៗ ។
ព្រឹត្តិការណ៍ទាំង២នេះមានឈ្មោះថាDecathlon Junior និង Open Serie 2019 ។ ការប្រកួតយុវជនលើក
ទី១ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៧ដល់១៩ឧសភា ចំពោះព្រឹត្តិការណ៍Open Serie 2019ចាប់ផ្ដើមពីថ្ងៃទី៣១ឧសភាដល់
ថ្ងៃទី២មិថុនា ។
លោកទេពរិទ្ធីវិទអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់មានជំនឿចិត្តថានឹងមានអ្នកវាយកូនបាល់វ័យក្មេង ចំនួន១៣.០០០នាក់ចូលរួមលេង ។ សហព័ន្ធនឹងផ្ដល់ឱកាសដល់ពួកគេយ៉ាងហោចណាស់ក៏លេងបាន២ប្រកួតដែរ ។
ការប្រកួតនេះនឹងមានចំណាត់ថ្នាក់សម្រាប់កីឡាករ-កីឡាការិនីគ្រប់ការប្រកួតដែលមានជារឿងរាល់ខែហើយ
នៅខែធ្នូ ឬ ខែមករានាឆ្នាំបន្ទាប់សហព័ន្ធនឹងរៀបចំការប្រកួតមួយទៀតដែលត្រូវបានប្រសិទ្ធិនាមថា Decathlon
Masters ព្រឹត្តិការណ៍រៀបចំឡើងសម្រាប់តែកីឡាករ-កីឡាការិនី៨រូបដែលមានចំណាត់ថ្នាក់តែប៉ុណ្ណោះ ។
លោកអគ្គលេខាធិការបញ្ជាក់បន្ថែមថានេះជាព្រឹត្តិការណ៍ដែលធ្វើឡើងសម្រាប់ប្រភេទអាយុក្រោម១០ឆ្នាំ ប្រ
ភេទអាយុក្រោម១២ឆ្នាំ និង ក្រោម១៤ឆ្នាំ ។ ព្រឹត្តិការណ៍ទី២នេះធ្វើឡើងដោយមិនប្រកាន់ជាតិសាសន៍នោះទេឲ្យតែ
អ្នកចូលចិត្តលេងវាយកូនបាល់គេអាចលេងបានទាំងអស់ព្រោះនេះជាការប្រកួតបើកទូលាយ ។
លោកJean Baptise Prigent ដែលជាប្រធានក្រុមហ៊ុន Decathlon បានថ្លែងដែរថាលោកមានវ័យ៣៧ឆ្នាំ
លោកជាអតីតអ្នកលេងកីឡាវាយកូនបាល់ហើយលោកលេងកីឡានេះតាំងពីអាយុ៦ឆ្នាំមកម្ល៉េះ ។ ទោះបីលោកមិន
មែនជាអ្នកលេងកូនបាល់ដ៏ល្បីល្បាញក៏ពិតមែនតែលោកចូលចិត្ត និងមានអារម្មណ៍ដក់នៅជាមួយកីឡានេះ ។ ហេតុ
នេះហើយទើបលោកត្រូវតែជួយដល់កីឡានៅគ្រប់កន្លែងដែលលោកទៅដល់ ។
លោកនូវ ធៀរីអ្នកគ្រប់គ្រងមជ្ឈមណ្ឌCCC(Cambodia Country Club)បានអះអាងថាលោកសប្បាយចិត្ត
ក្នុងការផ្ដល់ទីលានសម្រាប់ការប្រកួតគ្រប់ព្រឹត្តិការណ៍ទាំងអស់ ។

អត្ថបទដែលជាប់ទាក់ទង