ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានក្រុងវៀតណាម បើកបុកអ្នកជិះម៉ូតូស្លាប់ម្នាក់ នៅផ្លូវជាតិលេខ១

390

កណ្ដាល៖យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតដោយ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកចំពេញទំហឹង ខណៈពេលធ្វើដំណើរស្របគ្នា។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោករវាងរថយន្តនឹងម៉ូតូនៅលើកំណាត់ ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៥-២៦
ចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត កណ្តាលកាលពីល្ងាចថ្ងៃទី៩ខែឧសភាឆ្នាំ២០១៩នេះ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបាននិយាុយរៀបរាប់ថានៅរសៀលថ្ងៃខែឆ្នាំកើតហេតុខាងលើនេះមាន រថយន្តក្រុងដឹកអ្នកដំណើរ ០១គ្រឿង ពណ៍ក្រហម ពាក់ផ្លាកលេខភ្នំពេញ3B.6966 ដែលបើកបរដោយឈ្មោះចាំង ថាន់ឡឺង​ ភេទប្រុសអាយុ៤៤ ឆ្នាំជនជាតិវៀតណាម មានទីលំនៅក្រុងតៃនិញប្រទេសវៀតណាម បើកបរមាន
ទិសដៅពីលិចទៅកើត ពោលគឺពីភ្នំពេញ .ទៅអ្នកលឿង ពេលបើកមកដល់ចំណុចកើតហេតុក៏មានម៉ូតូ០១គ្រឿងម៉ាកHONDA.Dream.C125ពណ៍ខ្មៅ ស៊េរ២០១៦ ពាក់ផ្លាកលេខភ្នំពេញ.1FQ.1850ដែល
បើកបរដោយឈ្មោះរឿន ជប៉ុន ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្សុំឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល
បើកបរក្នុងទីសដៅស្របជាមួយរថយន្ត។ពេលនោះម៉ូតូបានបើកជែងរថយន្តនោះផុតឡើងទួលរអិលចិញ្ចើមផ្លូវទាបខ្ពស់ក៏ដួលម៉ូតូស្របពេលរថយន្តមកដល់ក៏បុកនឹងកិនអ្នកបើកបរម៉ូតូបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ តែម្ដង។ចំពោះសាកសពក្រុមសមត្ថកិច្ចប៉ូលិសជំនាញបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ។រីឯអ្នកបើករថយន្តបានចាប់ឃាត់ខ្លួន។
រថយន្តនឹងម៉ូតូខូចខាតយកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
ក្រុមសមត្ថកិច្ចប៉ូលិសជំនាញបានដាក់ការសន្និដ្ឋាន :អ្នកបើកបរម៉ូតូ ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយត័្ន ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់។រីឯ
អ្នកបើករថយន្តធ្វេសប្រហែសបើកបរមានល្បឿនលឿនមិនអាចគ្រប់គ្រងស្ថានភាពពេលមានឧបសគ្គនៅចំពោះមុខ៕

អត្ថបទដែលជាប់ទាក់ទង