ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មឿន សុខហ៊ុចជួបជើងខ្លាំងថៃមួយរូបទៀត

95


​ភ្នំពេញ:លើសងហ្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍នាព្រឹកថ្ងៃទី១២ឧសភាអ្នកប្រដាល់កម្ពុជាមឿន សុខហ៊ុចជួបជាមួយជើងខ្លាំងថៃមួយរូបទៀតឈ្មោះបៀរ ថៃ(Bear Thay)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

​មួយរយៈនេះសុខហ៊ុចឡើងសង្វៀនប្រកួតស្ទើរតែរាល់សប្ដាហ៍តែម្ដងដែលការឡើងប្រកួតគ្មានពេលទំនេរបែបនេះ បានធ្វើឲ្យកម្លាំងរបស់គេស្រុតចុះខ្លាំងមែនទែន ។ការប្រកួតគឺជារឿងសំខាន់ព្រោះគេមានឱកាសរកចំណុលដើម្បី
ជីវភាពរបស់គេតែការប្រកួតញឹកញាប់បែបនេះមិនមែនជារឿងល្អនោះទេសម្រាប់សុខភាពនោះ ។

​ចំពោះបៀរ ថៃវិញគេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរ ។ អ្នកប្រដាល់រូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរ

ដែរតែគេខានមកយូរហើយទើបតែពេលនេះគេបង្ហាញខ្លួនមកវិញ ។មិនដឹងថាពេលនេះគេនៅវ៉ៃល្អដូចមុន ឬក៏យ៉ាងណានោះទេ ។

​បៀរ ថៃមានប្រវត្តិប្រកួតចំនួន៧២ដង ឈ្នះ៦០ដង និងចាញ់១២ដង ។ ចំពោះមឿន សុខហ៊ុចវិញគេមានប្រវត្តិប្រកួតចំនួន១៥៥ដង ឈ្នះ១២៨ដង និងស្មើពិន្ទុ៤ដង ជំនួបមួយនេះមិនដឹងថានរណាជាអ្នកឈ្នះនោះឡើយ ។

​ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះអ្នកប្រដាល់គុង សុធាមកពីក្លិបខ្លារខិនមានរិទ្ធប្រកួតជាមួយអ្នកប្រដាល់រិទ្ធ ប្រាក់បិនក្លិបកងពលតូចលេខ៧០ ។
​អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែល្អដូចគ្នាតែប្រាក់បិនស្គាល់សង្វៀនប្រដាល់មុនសុធា ។ ទោះជាយ៉ាងនេះក៏ពិតមែនក៏មិនទាន់ប្រាកដថា ប្រាក់បិនអាចយកឈ្នះសុធាបានដោយងាយៗនោះទេ ។

​ខ្លាចាស់ជ័យ ស៊ីណេតក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយ អ្នកប្រដាល់លី តឿនក្លិបម្កុដរាជសីហ៍ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

​ស៊ីណេតជាអ្នកប្រដាល់ស្បែកស្វិតហើយនៅពេលប្រកួតគេមិនសូវចេះដកថយនោះទេគឺគេរុទៅរកគូប្រកួតជានិច្ច ។បើគេចាញ់ប្រៀបគូប្រកួតខ្លាំងនោះគេសុំចុះចាញ់ តែបើប្រហាក់ប្រហែលគ្នា ឬគូប្រកួតខ្លាំងជាងបន្តិចបន្តួចនោះអ្នកប្រដាល់រូបនេះមិនចុះញ៉មឡើយ គឺគេប្ដូរយុទ្ធសាស្ត្ររហូត ។

​លី តឿនការវ៉ៃចេញរបស់គេក៏ធ្ងន់ដែរហើយគែក៏ជាអ្នកប្រដាល់ដែលវ៉ៃមិនសូវចេះដកថយដែរ ។ អ្នកខ្លាំងទាំង២រូបនេះនរណាឈ្នះនរណាចាញ់ ?

អត្ថបទដែលជាប់ទាក់ទង