ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការរាជធានីភ្នំពេញ និងអាជ្ញាធររៀបចំប្រជុំផ្សព្វផ្សាយ អំពីការបើកការដ្ឋានជីកដាក់លូបន្ថែម ២កន្លែងនៅទួលគោក ដើម្បីអោយប្រជាពលរដ្ឋ ចូលរួមសហការ

126

ភ្នំពេញ៖ដើម្បីជម្រុញការដោះស្រាយបញ្ហាទឹកលិចនៅរដូវវស្សានេះអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងគម្រោងការពារទឹកជំនន់ជំហាន៤មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទួលគោកបានរៀបចំប្រជុំផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋ  អំពីការបើកការដ្ឋានជីកដាក់លូបន្ថែមចំនួន២កន្លែងដែលអាចប៉ះពាល់និងរំខានដល់ការរស់នៅនិងរកស៊ីរបស់បងប្អូនប្រជាពលរដ្ឋដើម្បីអោយប្រជាពលរដ្ឋត្រៀមខ្លួនជាមុននិងសហការជាមួយក្រុមការងារឈានទៅសម្រេចជោគជ័យនៃគម្រោងនេះ។

  ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០១៩នៅក្នុងវត្តនាគវ័ន្តសង្កាត់បឹងកក់ទី២ខណ្ឌទួលគោកក្រោមវត្តមានលោកជូគឹមទ្រីអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងលោកចាន់បណ្ឌិតអភិបាលរងខណ្ឌទួលគោក

នេះជាលើកទី២ហើយដែលមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការជាមួយអាជ្ញាធរខណ្ឌទួលគោកក្នុងការផ្សព្វផ្សាយពីគម្រោងការពារទឹកជំនន់ជំហាន៤នេះដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមសហការ

   លោកជូគឹមទ្រី  បានមានប្រសាសន៍លើកឡើងថាគម្រោងនេះនឹងត្រូវបើកការដ្ឋានជីកដាក់លូបន្ថែមចំនួន២ទីតាំងទៀតគឺនៅកំណាត់ផ្លូវលេខ៣១៥ក្នុងសង្កាត់បឹងកក់ទី២និងផ្លូវលេខ៦០៨ក្នុងសង្កាត់បឹងកក់ទី១ដែលកន្លងមកនៅក្នុងតំបន់ទួលគោកបានដំណើរការចំនួន២ផ្លូវហើយគឺផ្លូវលេខ៥២៨និងផ្លូវលេខ៣៣៧

   គួរបញ្ជាក់ថាគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ដែលជាគម្រោងហិរញ្ញប្បទានរបស់ប្រទេសជប៉ុនតាមរយៈអង្កការចៃកាបានចាប់ផ្តើមកាលពីខែមករា២០១៩ហើយគម្រោងនេះ

គ្រោងបញ្ចប់នៅខែតុលា២០២១ក្នុងទំហំទឹកប្រាក់ប្រមាណ៣០លានដុល្លារគម្រោងនេះមាន៦ចំណុចសំខាន់មានទាំងការដាក់បណ្តាញលូមេសាងសង់អាងស្តុកទឹកក្រោមដីនិងសាងសង់ស្ថានីយ៍បូមទឹកនិងការតម្លើងរបាមេកានិចស្វ័យប្រវត្តិដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៃស្ថានីយ៍បូមទឹកជាដើម។

    គម្រោងទាំង៦ចំណុចខាងលើនេះរួមមាន៖. ជីកដាក់បណ្ដាញលូមេប្រវែង.២០០ម៉ែត្រក្នុងសង្កាត់បឹងកក់និងបឹងកក់នៃខណ្ឌទួលគោក។  . ជីកដាក់បណ្ដាញលូមេប្រវែង.៨០០ម៉ែត្រក្នុងសង្កាត់វត្តភ្នំនិងសង្កាត់ស្រះចកក្នុងខណ្ឌដូនពេញ។. សាងសង់អាងស្តុកទឹកក្រោមដីនិងស្ថានីយបូមទឹកនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC ជាប់ដងទន្លេសាប. ជីកដាក់បណ្ដាញលូស្ទាក់ទឹកកខ្វក់ប្រវែងប្រមាណ.៦០០ម៉ែត្រតាមតីរវិថីព្រះស៊ីសុវត្ថិចាប់ពីអាងស្តុកទឹកក្រោមដីនិងសាងសង់ស្ថានីយបូមទឹកក្រោមដីដើម្បីបូមទឹកកខ្វក់បញ្ជូនទៅបណ្ដាញលូមេនៅផ្លូវលេខ៧០។. បំពាក់របាមេកានិចស្វ័យប្រវត្តិដើម្បីត្រងសំរាមនៅស្ថានីយបូមទឹកចតុមុខស្ថានីយបូមទឹកព្រះគម្លង់ស្ថានីយបូមទឹកផ្សារកណ្ដាលនិងស្ថានីយបូមទឹកផ្សារចាស់ដែលបានសាងសង់រួចនៅក្នុងគម្រោងជំហានទី. ផ្គត់ផ្គង់រថយន្តបំពាក់ម៉ាស៊ីនបូមទឹកចល័តចំនួនគ្រឿង៕

 

អត្ថបទដែលជាប់ទាក់ទង