រថយន្តឡិចស៊ីសក្រឡាប់ខ្លួនឯង ស្លាប់ម្នាក់
កំពង់ឆ្នាំង៖ រថយន្ត lexus ក្រឡាប់ឲ្យខ្លួនឯង បណ្ដោយឲ្យស្លាប់ក្មេងស្រីម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង៣០ នាទី នៅចំណុចគោកព្រះ ភូមិសាស្រ្តឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ហេតុគ្រោះថ្នាក់ចរាចរ ក្រឡាប់រថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX 300 ពាក់ស្លាកលេខ សៀមរាប 2B 1169 បេីកបរដោយឈ្មោះ ផាត់ ធានី ភេទប្រុស អាយុ 60ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង ដោយមានអ្នករួមដំណើរចំនួន ៧នាក់ បើកបរពីខេត្តកំពង់ធំ មកខេត្តកំពង់ឆ្នាំង លុះពេលមកដល់ ចំណុចកេីតហេតុខាងលើ ក៏បណ្តាលឲ្យក្រឡាប់រថយន្ត បានបណ្តាលឲ្យស្លាប់ក្មេងស្រីម្នាក់ ឈ្មោះ សុត ចាន់ជាស៊ី អាយុ ៣ឆ្នាំ និងរងរបួសធ្ងន់ស្រាល ចំនួន ៤នាក់ផ្សេងទៀត រីឯរថយន្តបានរងការខូចខាតទាំងស្រុង៕