គណនីហ្វេសប៊ុកឈ្មោះ Lina soon កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង ធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញប្រកាសព័ត៌មាន ហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ Lina soon កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងឈ្មោះ LINA Super Vitamin VIP, LINA Collagen Sunblock Cream, LINA Collagen Night Cream ដោយគ្មានចុះប្រវេទន៍ គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ដើម្បីចៀសវាងការខាតបង់ប្រាក់កាក់ និងប៉ះពាល់ដល់សុខភាព រឿងអាចឈានដល់ការបាត់បង់ជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនដំណឹងដល់អ្នកប្រើប្រាស់ នឹងប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់គ្រឿងសម្អាងទាំងនេះបន្តទៀត។ ក្រសួងសុខាភិបាលត្រូវឲ្យម្ចាស់គណនេយ្យហ្វេសប៊ុក ខាងលើ ត្រូវបញ្ឈប់ការនាំចូលលក់ចែកចាយ និងផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងទាំងនេះ ជាបន្ទាន់។ និងប្រមូលផលិតផលខាងលើមកវិញដើម្បីកម្ទេចចោល។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹទៅតាមផ្លូវច្បាប់ ចំពោះករណី facebook ឈ្មោះ Lina Soon ដែលនាំចូលលក់ចែកចាយ ក្នុងផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងខាងលើ ទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានជួបប្រទះឃើញជនណា កំពុងលក់ផលិតផលគ្រឿងសម្អាង ខាងលើ សូមបងប្អូនប្រយ័ត្នផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែម ពីនាយកដ្ឋានចំណីអាហារបរិក្ខារ និងគ្រឿងសម្អាង៕