ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តឡិចស៊ីស បែកកង់ក្រឡាប់ផ្ងារជើង ស្លាប់១ និង៧នាក់ រងរបួស

132

ខេត្តព្រះវិហារ ៖ មនុស្សម្នាក់ស្លាប់ និង៧នាក់ រងរបួសធ្ងន់និងស្រាល ដោយសារគ្រោះថ្នាក់ចរាចរបង្កឡើងដោយខ្លួនឯង រថយន្តឡិចស៊ីស បែកកង់ក្រឡាប់ផ្ងារជើង ស្ថិតនៅឃុំយៀង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រង់ផ្លូវជាតិលេខ៦២ កាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ។

រថយន្ត ម៉ាក Lexus RX 330 ពណ៌ប្រផេះ ពាក់ស្លាក លេខភ្នំពេញ 2S-3198 បើកដោយឈ្មោះ ប្រាក់ រ៉ា ភេទ ប្រុស អាយុ២៩ឆ្នាំ បានរងរបួសធ្ងន់។ អ្នកស្លាប់ ឈ្មោះ ប្រាក់ កញ្ញា ភេទស្រី អាយុ២១ឆ្នាំ។ ឈ្មោះ ប្រាក់ ណាវី ភេទស្រី រងរបួសស្រាល ឈ្មោះ ប្រាក់ សាវឿន ភេទប្រុស អាយុ ៥៥ ឆ្នាំ រងរបួសធ្ងន់បែកក្បាល ឈ្មោះ ទ្បៅ សារ៉េត ភេទស្រី អាយុ ៥៤ ឆ្នាំ របួសធ្ងន់បាក់ដងកាំបិត ឈ្មោះ ហេង ពេជ្ររ៉ា ភេទស្រី អាយុ ២៥ ឆ្នាំ របួសស្រាល ឈ្មោះ ឆូយ ចន្ធី ភេទស្រី អាយុ២៥ ឆ្នាំ រងរបួសស្រាល ឈ្មោះ ប្រាក់ រចនា ភេទស្រី អាយុ៣២ឆ្នាំ រងរបួសស្រាល និងឈ្មោះ ហួយ សេង ភេទស្រី អាយុ ១០ ឆ្នាំ របួសស្រាល។ ពួកគេ ស្នាក់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកមង្គលបុរី ខេត្តកែវ ។ ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង