ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នក​រង​របួស​ធ្ងន់​ ស្រា​ល​ ១១នាក់​ កំពុងជួយសង្រ្គោះនិងបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសាររថយន្ត២គ្រឿងបុកគ្នា

91

កំពង់ស្ពឺ​ ÷​ កាលពីម៉ោង​១៣.៤០នាទី​ ថ្ងៃ​ទី​១១​ ខែឧស​​ភា​ ឆ្នាំ​២០១៩​ មាន​ករ​ ណី​គ្រោះថ្នាក់​ចរាចរណ៍​រវា​ង​រថយន្ដដឹក​ទំ​និ​ញ​បុករថយន្ដ​ ប្រភេទ​តូរីស​ នៅ​លេីផ្លូវ​ជាតិ​លេ​ខ​៥១​ ចំណុចរោងចក្រព្រៃឡ​ ភូមិស្រះកែវ​ ឃុំវាំងចាស់​ ស្រុក​ឧដុង្គ​ ខេត្ត​កំពង់​ស្ពឺ​ តា​មព័ត៌មាន​បឋម​ពីអធិការស្រុកឧដុង្គ ថាមានអ្នក​រង​របួស​ធ្ងន់​ ស្រា​ល​ ១១នាក់​ កំពុង​ជួយ​សង្រ្គោះនិងបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ករណីគ្រោះថ្នា​ក់​ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្តបើកបញ្រ្ចាសទិសគ្នា បង្កឡើងដោយរថយន្តម៉ា​ក​ HYUNDAI ប្រភេទ​(ភ្លៅ2)ពណ៌ស ពាក់​ស្លា​ កភ្នំពេញ 3D.1820 ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ​ បែកកង់រួចរេ​ចង្កូតទៅ​បុករថយន្ត​ ម៉ាក​ សាំងយ៉ុង ពណ៌លឿង ពាក់​ស្លាកភ្នំពេញ 2Y.7394 បើកបរដោយឈ្មោះ សេង ហៀង ភេទប្រុស អាយុ​ 54ឆ្នាំនៅភូមិព្រែ​កប្រសព្វ ឃុំព្រះប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ​ បណ្ដាលឲ្យ​អ្នកដំណើរ​ក្នុងរថយន្ដតូរីស​ រងរបួសធ្ងន់​ ស្រា​ ល​ ចំនួន​ ១១នាក់​ ស្រី​ ៧នាក់​។

តាមការបញ្ជាក់ពី​មន្ត្រី​ជំនាញ​ចរាចរណ៍​បានឲ្យដឹ​ង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​គឺមកពីអ្នកបេីក​បររថយន្ត​ HYUN​ DAI បាបាត់ម្ចាស់ការនៅពេលដែលមានឧប្បទ្ទវហេតុ​ចៃដន្យ​កេីតឡេីង​ ចំណែ​ក​អ្នកបេីកបរបានរត់គេចខ្លួនបាត់​ អ្នកដំណើរ​ដែ​ល​រងរបួស​ ជិះក្នុងរថយន្ដ​ សាំងយ៉ុង​ទាំង​១១នា​ក់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ បញ្ជូន​ទៅកាន់​មន្ទី​រ​ពេទ្យ​បង្អែក​ស្រុក​ឧដុង្គ​និងទៅរាជធានីភ្នំពេ​ញបន្ដ។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ កំពុង​ជួយ​សម្រួល​ការងារ​និងស្ទួចយកមធ្យោបាយបង្កទាំង​២គ្រឿង​ យកមករក្សាទុកនៅអធិការដ្ឋាននគរបា​លស្រុកឧដុង្គ​ កសាងសំណុំ​រឿង​ បញ្ជូន​ទៅកាន់​ ការិ.ចរាចរណ៍​ខេត្ដ​ និងស្រាវ​ជ្រាវរកអ្នកបេីកបរ​រថយន្ដបង្ក​ ដេីម្បីចាត់ការតាមនីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង