សកម្មភាព ឃោសនារបស់គណបក្សនយោបាយ ដោយរលូន , មន្ត្រីនគរបាលម្នាក់ស្លាប់ពេលការពារសុវត្ថុិភាព ក្បូនឃោសនា
ភ្នំពេញ៖ គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មាន លេខ ១០៤៖ ថ្ងៃទី២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ គឺសកម្មភាព របស់គណបក្សនយោបាយមួយចំនួន បានប្រព្រឹត្តទៅដោយរលូន គ្មានអំើហិង្សា មានសណ្តាប់ធ្នាប់ល្អ គ្មានអ្វីគួរឲ្យកត់សម្គាល់ឡើយ ក្នុងក្របខ័ណ្ឌ នៅទូទាំងប្រទេស។
លោកឩត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នគរបាលម្នាក់ ពលីជិវិត ក្នុងបេសកកម្មការពារយុទ្ធនាការឃោសនាបោះឆ្នោត។ គឺលោកអនុសេនីយ៍ត្រី ហេង ចាន់ថុល អត្តលេខ 48174 ឋានៈ នាយរងប៉ុស្តិ៍ជំនីកអាយុ៤៧ឆ្នាំ មានកូន ២នាក់ ស្រី អាយុ ២១ឆ្នាំ ប្រុស អាយុ១៨ឆ្នាំ ។ លោកបានពលីជិវិត កាលពីថ្ងៃ ទី ៨ កក្កដា ២០១៨ ម៉ោង ១៥:២០នាទី ដោយជំងឺគាំងបេះដូង ក្នុងពេលចុះការពារឃោសនាបោះឆ្នោត នៅភូមិព្រែកតាហុប ឃុំជំនីក ស្រុកក្រូចឆ្មារ ។
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានទាំងស្រុងរបស់គ.ជ.ប៖