ខ្សែក្រវាត់ខារ៉ាបាវ:វៀក ប៊ុនឌឿន និង សុខ សាវិនឈ្នះដូចគ្នា
ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវរដុវកាលទី៩លើសង្វៀនអាស៊ីអាគ្នេយ៍បានចាប់ផ្ដើមហើយនារសៀលថ្ងៃទី១១ឧសភា ។
អ្នកប្រដាល់លម្ពុជាវៀក ប៊ុនឌឿននៃសមាគមប្រដាល់ក្រសួងការពារជាតិបានយកឈ្នះអ្នកប្រដាល់ថៃខាន់ថេប(Khan Thep)ដោយពិន្ទុដាច់តែម្ដង ។ការប្រកួតមានលក្ខណៈតឹងតែងបង្គួរដែរ តែនៅទឹកទី៥អ្នកប្រដាល់ថៃរូប
មានបញ្ហាជើងឆ្វេងហើយត្រូវអាជ្ញាកណ្ដាល រាប់៨តែគេបន្តការប្រកួតបានរហូតចប់ទឹកទី៥ ។
សូមបញ្ជាក់ថាប៊ុនឌឿនឈ្នះដោយពិន្ទុ៥ទល់០តែម្ដង ។ចៅក្រមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យវៀត ប៊ុនឌឿនឈ្នះ គ្រប់ៗគ្នាទាំងអស់ ។
សុខ សាវិនក្លិបឆ្មា ស សែនសុខដែលត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃភុត ផេតណយ(Phut Phatnoy)នោះ ត្រូវប្ដូរពីការប្រកួតសន្សំពិន្ទុក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់វិញដោយសារតែ អ្នកប្រដាល់ថៃរូបនេះរក្សាទម្ងន់មិនបាន ។
ការប្រកួតនេះទោះបីគេចាញ់ ឬ ឈ្នះក៏គេសាវិនបានទទួល៣ពិន្ទុក្នុងថានៈជាអ្នកឈ្នះដែរព្រោះភុត ផេតណយរក្សាទម្ងន់មិនបាន ។ នៅក្នុងការប្រកួតនេះភុត ផេតណយសន្លប់នៅទឹកទី២ដោយសារកែងបត់របស់សាវិន ។
ចំពោះការប្រកួតក្រៅព្រឹត្តិការណ៍ខ្សែក្រវាត់វិញនោះពេជ្រ អាលិក្លិបចលនាយុវជន១៥៧គុនខ្មែរឈ្នះល័ក្ខ លាតក្លិបគុហារព្រហ្មជ័យខេត្តសៀមរាបដោយពិន្ទុ ។ឆាយ មាសក្លិបសំរោងកោងខេត្តបាត់ដំបងប្រកួតចាញ់ភិន សុទី
ក្លិបបូរីរាជសីហ៍មានរិទ្ធដោយពិន្ទុ ។ខាំ សូរិយាក្លិបរ៉ាហាប់ស្វាយប៉ាកត្រូវអ្នកប្រដាល់ធន អៀងឡៃសមាគមប្រដាល់ក្រសួងការពារជាតិវាយឲ្យសន្លប់នៅទឹកទី៣ ។