ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិន ដាក់ដំណើរការ នាវាចម្បាំងពិឃាតថ្មីពីរគ្រឿង ដែលបំពាក់មីស៊ីលប្រដេញ

102


ប៉េកាំង៖ ប្រទេសចិន បានប្រកាសដាក់ដំណើរការ នាវាចម្បាំងថ្មីចំនួន២គ្រឿងប្រភេទ Type 052D ដែលមានបំពាក់មីស៊ីលប្រដេញ នៅឯទីក្រុង Dalian ភាគឦសានប្រទេសចិន កាលពីថ្ងៃសុក្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩។

នាវាចម្បាំងទាំងពីរគ្រឿងមានឈ្មោះថា Tangshan និង Suzhou គឺជានាវាចម្បាំងទី១៩និងទី២០ ដែលជាប្រភេទ Type 052D ។ នាវាចម្បាំងប្រភេទ Type 052D គឺជាប្រភេទនាវាពិឃាតធុនធំ មានទម្ងន់៧៥០០តោន ដែលបានត្រូវបានដាក់ ឲ្យប្រើប្រាស់លើកដំបូង កាលពីខែមីនា ឆ្នាំ២០១៤។ នាវាចម្បាំងប្រភេទនេះ មានបំពាក់ប្រព័ន្ធរ៉ាដាទំនើប រួមជាមួយប្រព័ន្ធកាំភ្លើងក៏ដូចជា ប្រព័ន្ធមីស៊ីល ដែលអាចបំពាក់មីស៊ីលបាញ់ឆ្ពោះទៅរកគោលដៅ នៅផ្ទៃអាកាស មីស៊ីលប្រឆាំងនាវាលើផ្ទៃទឹក និងសូម្បីតែមីស៊ីល ប្រឆាំងនាវាមុជទឹក ហើយពួកវាក៏អាចផ្ទុកឧទ្ធម្ភាគចក្រ បានមួយគ្រឿងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង