កីឡាការិនីពិការភ្នែកទាំង២កម្ពុជាដណ្តើមមេដាយ៣គ្រឿង ចិន
ភ្នំពេញ៖កីឡាការិនីពិការភ្នែកទាំង២របស់ប្រទេសកម្ពុជាក្មួយ សូតដណ្តើមមេដាយ៣គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡា Beijing 2019 World para-Athletic Grand Prix the 7th china Open Athletic Chamionships នៅប្រទេសចិន ដោយសមត្ថភាពផ្ទាល់ខ្លួន។
លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា កីឡាការិនីពិការភ្នែកទាំង២របស់ប្រទេស ក្មួយ សូត ដណ្តើមមេដាយ៣គ្រឿង សម្រាប់មេដាយសំរិទ្ធ២គ្រឿងលើវិញ្ញាសា១០០ម៉ែត្រ ២០០ម៉ែត្រ និងមេដាយប្រាក់១គ្រឿងលើវិញ្ញាសា៤០០ម៉ែត្រ។ នេះជាលើកំដូងដែលពួកកីឡាជនពិការជាពិសេសជាស្រ្តីទៀតបានបង្កើតប្រវត្តិសាស្រ្តកីឡាជនពិការហើយ កីឡាការិនីរូបនេះខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៃប្រកួតរហូតដល់រត់ដួលសន្លប់លើទីលាន។
លោកបានបន្តថាក្រោយពីបរាជ័យកីឡាការិនីរូបនេះ ខិតខំប្រឹងប្រែងលើកទី២ដណ្តើមបានមេដាយរហូតដល់៣គ្រឿង នៅប្រទេសចិនកម្រិតពិភពលោកមិនគួរឲ្យជឿ ក្នុងនោះគាត់បានប្រកួតជាមួយកីឡាការិនីជប៉ុន ចិន ថៃ និងបណ្តាប្រទេសផ្សេងៗទៀត៕