ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៦ យាងចូល ៦៧ ព្រះវស្សានៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង

81


នាវេលាព្រឹកថ្ងៃទី​​១២ ខែឧសភា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីស្វាធ្យាយព្រះបរិត្ត ពុទ្ធជ័យមង្គល និងបំពេញមហាព្រះរាជកុសល ដោយព្រះរាជសទ្ធាជ្រះថ្លា ដើម្បីអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមវិសេសវសាល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៦ យាងចូល ៦៧ ព្រះវស្សានៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ដោយមានការយាងអមដង្ហែដោយ ព្រះរាជវង្សនុវង្ស ឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាល នាយមុឺនសព្វមុខមន្រ្តីព្រះបរមរាជវាំង ។

អត្ថបទដែលជាប់ទាក់ទង