ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់៦នាក់ និងរបួស១៦នាក់  គ្រោះថ្នាក់ចរាចរ ថ្ងៃទី៨ ខែកក្កដា

100

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសស្រាល៥នាក់ និងរបួសធ្ងន់១១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរទាំង១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១២គ្រឿង រថយន្តតូច៥គ្រឿង រថយន្ដផ្សេងៗ៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចររួមមាន ល្មើសល្បឿន មិនប្រកាន់ស្តាំ ប្រជែង បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ។

យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា រយៈពេល៨ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៦៧លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន៤១នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន៧៦នាក់ និងស្រាលចំនួន៦៧នាក់៕

អត្ថបទដែលជាប់ទាក់ទង