ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តលុចសុីស៣០០ផ្ទុះកង់មុខរេចង្កូតបុកទ្រូងពុះចែកផ្លូវចំនួន២កង់

89

ភ្នំពេញ : ស្រ្តីម្នាក់បេីករថយន្តលុចសុីសRX៣០០ពណ៍សពាក់ស្លាកលេខភ្នំពេញ២V-៣៨២៣បេីករថយន្តសុខៗស្រាប់តែផ្ទុះកង់មុខរេចង្កូតបុកទ្រូងពុះចែកផ្លូវបាក់អស់ចំនួន២កង់ហេីយរថយន្តបេីកទុកមុខលេងរួចសមត្ថកិច្ចឃាត់នៅកន្លែងកេីតហេតុ កាលវេលាម៉ោង០៦និង៤០នាទីយប់ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០១៩នៅចំណុចក្បែរស្ពានអាកាសក្បាលថ្នល់ តាមផ្លូវព្រះនរោត្ដម ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បើតាមការអាះអាងពីក្រុមគ្រួសារស្រ្តីអ្នកបើករថយន្តបានអោយដឹងថាមុនកើតហេតុបងស្រីគាត់បើករថយន្តលុចសុីស៣០០ពណ៍ក្នុងទិសដៅពីស្ពានអាកាសក្បាលថ្នល់មកវិមាឯករាជលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់រថយន្តផ្ទុះកង់មុខខាងឆ្វេងហើយក៏រេចង្កូតទៅខាងឆ្វេងនិងបុកទ្រូងពុះចែកផ្លូវបណ្ដាលខូចខាតចំនួន២កង់ហើយករណីគ្រោះយថាហេតុទេបងស្រីគាត់គ្មានចេត្តនានោះសូមសមត្ថកិច្ចលើកលេងផង ។

សមត្ថកិច្ចផ្នែកវាស់វែងខណ្ឌបានអោយដឹងថាមានរថយន្តលុចសុីសRX៣០០មិនដឹងថាបើកបរស្រ្តីឬបុរសទេដោយសារសមត្ថកិច្ចយើងចុះមកដល់កន្លែងកើតហេតុគឺមិនបានឃើញអ្នកបើកបររថយន្តបង្កទេឃើញតែរថយន្តនៅកន្លែងកើតហេតុហើយការខូចខាតជាសម្បត្តិរដ្ឋក៏បានប្រគល់អោយទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញដើម្បីយករថយន្តស្ទួចយករថយន្តបង្ករថយន្តទុករងចាំធ្វើការដោះស្រាយសងថ្លៃខូចខាតជាក្រោយទៀត ៕

អត្ថបទដែលជាប់ទាក់ទង