ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដៃរមាស់ឃើញទូរស័ព្ទដាក់ក្នុងកាបូបភ្លេចរ៉ូតលួចបានសំរេចតែជាប់ខ្នោះសមត្ថកិច្ច

93

ភ្នំពេញ : បុរសជនសង្ស័យម្នាក់ដៃរមាស់ពេកលូកដៃរ៉ូតកាបូបលួចយកទូរស័ព្ទតែស្រ្តីរងគ្រោះចាប់ប្រគល់អោយសមត្ថកិច្ចពេលធ្វើសកម្មភាពលួចទូរស័ព្ទពីកាបូបហេតុការនេះកើតឡើង កាលវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០១៩នៅចំណុចផ្សារទំនើរអុីអន១ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះឈ្មោះ ណុប ល័ក្ខណា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌចំការមន ។

ជនសង្ស័យឈ្មោះ នួន វិបុល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតស្នាក់នៅបុរីនៅបុរីសន្តិភាព សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនពីបទលួចទូរស័ព្ទដៃម៉ាកអាយហ្វូនXពណ៍សនិងដកហូតសម្ភារ:ទូរស័ព្ទចំនួន១គ្រឿងនិងប្រគល់អោយស្រ្តីរងគ្រោះប្រើប្រាស់ជាបណហដោះអាសន្នសិន ។
សមត្ថកិច្ចបានអោយដឹងថាបានទទួលជនសង្ស័យពីជនរងគ្រោះករណីលួច ទូរស័ព្ទដៃហើយស្ដាប់ការរៀបរាប់ដោយមុនកើតហេតុជនរងគ្រោះបានចូលផឹកកាហកវេនៅម្ដុំហាងស្តុបបូកគោហើយក៏បានចេញមកវិញក៏បានជិះម៉ូតូមកផ្សារទំនើបអុីអន១ដើម្បីដើរផ្សារទិញទំនិញនិងបានស្ពាយកាបូបក៏មានបុរសជនសង្ស័យឈ្មោះ នួន វិបុល អាយុ១៦ឆ្នាំបានដើរមកពីក្រោយខ្លួនលូកដៃរ៉ូតយកកាបូបហើយលួចយកទូរស័ព្ទដៃម៉ាកអាយហ្វូនXពណ៍សបានសំរេចតែគាត់ឃើញមានការសង្ស័យឃាត់បុរសនោះនិងឆែកឆេររកឃើញទូរស័ព្ទខ្លួនក្រោយមកចាប់ប្រគល់អោយសមត្ថកិច្ចនិងដាក់ពាក្យបណ្ដឹងចាត់ការតាមផ្លូវច្បាប់ ។ ចំណែកជនសង្ស័យក៏បានទទួលស្គាល់ខ្លួនពិតជាបានលួចយកទូរស័ព្ទស្រ្តីរងគ្រោះពិតមែនដោយឃើញកាបូបភ្លេចរ៉ូតកាបូបរមាស់ដៃឆ្លៀតអាកាសល្អធ្វើសកម្មភាពលួចយកតែម្ដងក្រោយពីសាកសួរនាំជនសង្ស័យធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូលទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង