លោកគួចចំរើនដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលការដ្ឋានចាក់ថ្នឹមច្រាំងទន្លេមួយជាន់ក្រោមដើម្បីការពារការបាក់ស្រុតច្រាំងទន្លេ
ខេត្តកំពង់ចាម៖អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមលោកគួចចំរើនកាលពីព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០១៩នេះបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលការដ្ឋានចាក់ថ្នឹមច្រាំងទន្លេមួយជាន់ក្រោមដើម្បីការពារការបាក់ស្រុតច្រាំងទន្លេនិងដើម្បីជាការលើកសោភ័ណភាពក្រុងកំពង់ចាមឲ្យមានសោភ័ណភាពស្រស់បំព្រងផងដែរ។
លោកគួចចំរើនបាទមានប្រសាសន៍បញ្ជាក់ឲ្យដឹងថាប្រសិនបើល្ងាចនេះមេឃអត់ភ្លៀងទេ ការចាក់ថ្នឹមច្រាំងទន្លេមួយជាន់ក្រោមអាចរួចរួចរាល់ ។
លោកសូមកោតសរសើរ ក្រុមជាង ដឹកនាំដោយ ឯកឧត្តម លឹម គានហោ ដែលបានប្ដេជ្ញា ប្រឹងប្រែង អោយទាន់រដូវទឹកឡើង ។ សូមអរគុណ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ដែលបានខិតខំ ចែករំលែកថវិកា តាមការសម្រេចរបស់សម្ដេចតេជោ ជូនប្រជាជនក្រុងកំពង់ចាម៕