ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំបែកសំណុំរឿង ឃាតកម្មមួយនៅស្រុកកែវសីមា ចាប់ឃាតករម្នាក់ បាញ់សម្លាប់បុរសម្នាក់ ដោយបញ្ហាទំនាស់ដីធ្លី និងចេះអំពើអាបធ្មប់

84

មណ្ឌលគិរី៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលដ្ឋានស្រុកកែវសីមា បានបើកយុទ្ធនាការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់បំបែកសំណុំរឿង និងចាប់ឃាតករបានម្នាក់ យកមកផ្តន្ទាទោសតាមច្បាប់ ក្រោយការស៊ើបអង្កេត អស់រយៈពេលជិត១ខែ ក្នុងករណីឃាតកម្មមួយ នៅក្នុងភូមិឃ្មូមរយ៉ង់ ឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី ដែលបណ្ដាលឱ្យជនរងគ្រោះជនជាតិព្នងម្នាក់ បានស្លាប់ ក្រោយពេលដែលជនមិនស្គាល់មុខ ធ្វើការបាញ់ប្រហារ កាលពីថ្ងៃទី១៤ ខែមេសា ​ឆ្នាំ២០១៩​ វេលាម៉ោង០៨និង​១៥នាទី​យប់(ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ) ។ ប្រតិបត្តការនិងេះ ធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩។

តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ណន​ ម៉ៅ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ ជនជាតិ​ព្នង​ ទីលំនៅ​កន្លែងកេីតហេតុ​។ លោកស្នងការនគរបាលខេត្ត បញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច​ ក្រោយការសួរនាំ ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបាន ប្រើកាំភ្លើងអាកា បាញ់សម្លាប់ជនរងគ្រោះឈ្មោះព្យុច​ ផុស​ យ៉ាងពិតប្រាកដមែន​។ ជនសង្ស័យថា មូលហេតុដែលឈានដល់សម្លាប់ជនរងគ្រោះនោះ គឺដោយសារតែខ្លួនមានគំនុំបីឆ្នាំហេីយ ​ជាមួយគ្រួសាររងគ្រោះ ដោយបញ្ហាទំនាស់ដីធ្លី និងចោទប្រកាន់ថាជនរងគ្រោះចេះអំពើអាបធ្មប់ ធ្វើបាបខ្លួន។ ក្នុងចម្លើយសារភាពគ្រាដែលសមត្ថកិច្ចយកជនសង្ស័យទៅធ្វើត្រាប់ឡើងវិញនោះ ជនសង្ស័យ ក៏បានបកស្រាយលម្អិតអំពីគម្រោងផែនការ រៀបចំយ៉ាងល្អ ប្រាប់ដល់សមត្ថកិច្ចផងដែរ។
សូមជម្រាបថា នៅព្រលប់ថ្ងៃទី ១៤ខែមេសាឆ្នាំ២០១៩ពោលគឺ ចំថ្ងៃទី១ នៃព្រះរាជពិធីបុណ្យ ចូលឆ្នាំប្រពៃណី ជាតិខ្មែរ បុរសជនជាតិព្នងម្នាក់ ឈ្មោះព្យុច ផុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃ្មូមរយ៉ង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរីដែលមានប្រពន្ធនិងកូនៗចំនួន០៧នាក់ បានដាច់ខ្យល់ស្លាប់ភ្លាមៗ នៅលើផ្ទះរបស់ខ្លួន ពេល ត្រូវជនមិនស្គាល់មុខ ប្រើអាវុធអាកាស្វ័យបត់ បាញ់ប្រហារ ពីខាងក្រោមផ្ទះ ចំនួន២គ្រាប់ធ្លាយពោះជនរងគ្រោះ ស្លាប់៕

អត្ថបទដែលជាប់ទាក់ទង