ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកស្រាបៀរកម្ពុជា ប្រាស់ខ្លួនដេក រេចង្កូចធ្លាក់ប្រឡាយក្រឡាប់ផ្ងារជើង

75

ព្រះវិហារ៖រថយន្ដស្រាបៀរកម្ពុជាមួយគ្រឿងបានរ៉េចង្កូតចូលប្រឡាយបណ្ដាលឲ្យក្រឡាប់ កាលពីព្រឹកថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៩នៅលើដងផ្លូវជាតិលេខ៦២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥០ស្ថិតនៅភូមិ អូពោធិ៍ ឃុំ រមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ប្រភពពីកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដដឹកស្រាបៀរកម្ពុជាមួយគ្រឿងបានរេចង្កូតរួចធ្លាក់ចូលក្នុងប្រឡាយក្នុងចំកាកៅស៊ូមួយកន្លែងបណ្ដាលឲ្យក្រឡាប់តែម្ដង ចំណែកៃកុងនិងអ្នករួមដំណើ រងបួសស្រាល រឺឯស្រាបៀរខូចខាតជាច្រើនកេះ ករណីខាងលើបណ្ដាលមកពីងោកមួយភាំងទប់ចង្កូតមិនទាន់។

ក្រោយពេលកើតហេតុ ក្រុមហ៊ុនបានយករថយន្ដមកផ្ទេរស្រាបៀរ និង ស្ទូចរថយន្តក្រឡាប់យកមកជួសជុល ដោយខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង