បើកយុទ្ធនាការហ្វឹកហាត់ក្រុមជម្រើសជាតិ
ភ្នំពេញ:សម្លេងទូងស្គរនៃការបៃកយុទ្ធនាការហ្វឹកហាត់ក្រុមកីឡាជម្រៃសជាតិបានចាប់ផ្ដើមហើយកាលពី ល្ងាចថ្ងៃទី១២ឧសភាករោមការចូលរួមពីលោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា ។
កីឡាករ-កីឡាការិនីជម្រើសជាតិ និងថ្នាលព្រមទាំងកីឡាករ-កីឡាការិនីជនពិការមួយក្រុមដែលមានចំនួន សរុប១.០០៤នាក់លើ៣៤ប្រភេទកីឡាត្រូវបានប្រមូលផ្ដុំដើម្បីហ្វឹកហាត់នាឆ្នាំនេះ ។ ឆ្នាំនេះចាឆ្នាំស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនហេតុនេះកីឡាករ-កីឡាការិនីត្រូវបំពេញបេសកកម្មហ្វឹកហាត់រយៈពេល៧ខែ ។
ក្នុងការប្រមូលផ្ដុំនេះក្រសួងអប់រំយុវជន និងកីឡាបានផ្ដល់សិទ្ធដល់សហព័ន្ធជាតិឲ្យបង្កើតគណៈកម្មការបច្ចេកទេសក្នុងការជ្រើសរើសគ្រូបង្វឹក កីឡាករ-កីឡាការិនីដែលមានលក្ខណៈសម្បត្តិ សមស្របតាមចំនួនដែលក្រសួងកំណត់បញ្ជូនមកស្នើសុំធ្វើការប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិឆ្នាំ២០១៩ ។
សម្រាប់ក្រុមថ្នាលមាន១៧ប្រភេទកីឡាទៅហ្វឹកហាត់ និងស្នាក់នៅក្នុងពហុកីឡដ្ឋានមរតកតេជោដោយក្រសួង រៀបចំផ្ទេរសាលាឲ្យមកសិក្សានៅសាលាក្បែរៗពហុកីឡដ្ឋានមរតកតេជោ ព្រមទាំងមានពេទ្យប្រចាំការជាប្រចាំ ។១០ប្រភេទទើងហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិក និង៥ប្រភេទកីឡាហាត់នៅខាងក្រៅដូចជាបាល់ទាត់អាយុក្រោម ១៥ និងក្រោម១៨ឆ្នាំហាត់នៅសាលាបាល់ទាត់បាទី ទូកប្រពៃណីហាត់នៅតាខ្មៅ ទូកក្ដោងហាត់នៅឆ្នេរសមុទ្ររាមបាល់ទះលើក្ដារហាត់នៅក្លិបវិសាខា និង ជិះសេះហាត់នៅCCC(Cambodian Country Club ) ។
ក្រុមជម្រើសជាតិហាត់នៅអគារ១១ជាន់របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។ របបហូបចុកសម្រាប់ម្នាក់
ក្នុងមួយថ្ងៃ៤៤.០០០រៀល ។ ការហ្វឹកហាត់ចែកចេញជា៣តំណាក់កាលដែលក្រោមជម្រើសជាតិត្រូវហាត់ក្នុងមួយថ្ងៃ៧ម៉ោង និងក្រុមថ្នាលយ៉ាងហោចណាស់មួយថ្ងៃ៥ម៉ោង ។
ការហ្វឹកហាត់ចែកចេញជា៣តំណាក់កាលដែលតំណាក់កាលទី១ដែលជាតំណាក់កាលរៀបចំហ្វឹកហាត់ផ្នែកកម្លាំង៥៥ភាគរយ បច្ចេក ទេស៣៥ភាគរយ និងកលល្បិច១៥ភាគរយ ។តំណាក់កាលទី២ដែលជាតំណាក់កាលត្រៀមប្រកួតនោះត្រូវហ្វឹកហ្វឺនបច្ចេកទេស៤៥ភាគរយ កម្លាំង៣០ភាគរត និងកលល្បិច២៥ភាគរយ ។តំណាក់កាលទី៣ជាតំណាក់កាលប្រកួតហ្វឹកហាតាំកលល្បិច៦០ភាគរយកម្លាំង១៥ភាគរយនិងបច្ចេកទេស១៥ភាគរយ ។
បញ្ចប់តំណាក់កាលនីមួយៗត្រូវធ្វើតេស្តបច្ចេកទេសដើម្បីវាស់ស្ទង់គុណផលកីឡា ។ការហ្វឹកហាត់ទទួលបានគុណផលខ្ពស់ត្រូវពឹងផ្អែកលើកត្តា៤យ៉ាងគឺធនធានមនុស្ស ទីលានហាត់ហ្វឹកហ្វឺន ផែនការហាត់ហ្វឹកហ្វឺន ការហូបចុកស្នាក់នៅនិងការលើកទឹកចិត្ត ។
ចំពោះយន្ដការត្រួតពិនិត្យអនុរក្សតាមដានត្រួតពិនិត្យការហ្វឹកហាត់ ការស្នាក់នៅរបស់កីឡាករ ។ក្រុមប្រឹក្សាវិន័យរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាត្រូវដាក់វិន័យចំពោះគ្រូបង្វឹកកីឡាករ-កីឡាការិនីដែលប្រព្រឹត្តិផ្ទុយពីបទបញ្ជាផ្ទៃក្នុង ។ការគ្រប់គ្រងកីឡាករ-កីឡាការិនីត្រូវធ្វើតាមប្រព៧ន្ធពត៌មានវិទ្យា ។