ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផឹកស៊ីស្រវឹងកូនប្រុស​តិ​រច្ឆា​ន ​កាប់​ឪពុក​បង្កើត​ ៤​កាំបិត​ដេកពេទ្យ ​​

110

 


​ពោធិ៍សាត់​ ៖​ កូនប្រុស​តិ​រ​ច្ឆា​ន​ ផឹកស៊ីស្រវឹងជោកជាំ ហើយត្រូវឪពុកស្តីបន្ទោស ក៏កើតជាកំហឹង ទាញកាំបិត កាប់​ឪពុក​បង្កើត​៤​កាំបិត​ដេកពេទ្យ​​ស្រុក​ភ្នំក្រវាញ។ បន្ទាប់ពីកើតហេតុ ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ នគរ​បាល​ស្រុក​ភ្នំក្រវាញ បានចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​តែ​ម្តង​ ដើម្បីអនុវត្តន៍នីតិវិធីច្បាប់។​ ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​៩​កក្កដា​ លេចឮ​ពី​ក្រុម​គ្រួសារ​ជនសង្ស័យ​ថា​ ចង់​សុំ​ឱ្យ​ សមត្ថកិច្ច​ដោះ​លែង​ តែ​ទោះ​យ៉ាងណា​ក្តី​ សមត្ថកិច្ច​ត្រូវ​ចាប់ខ្លួន​ជនសង្ស័យ​ មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ ដោយ​មិន​ទុក​ឱ្យ​ជនសង្ស័យ​រត់គេច​ខ្លួន​បាន​ឡើយ​។

សូមបញ្ជាក់ថា ​ករណី​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី ​ថ្ងៃ​ទី​៨​ ខែកក្កដា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​អណ្តូង​ច្រុះ​ ស្ថិត​ក្នុងភូមិ​ព្រៃ​ខ្លុង​ ឃុំរ​កាត​ ស្រុក​ ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​។​ ជនសង្ស័យ​ឈ្មោះ​គិត​ គា​លី​ ​ហៅ​ខួច​​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មានមុខ​របរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ព្រៃ​ខ្លុង​ ឃុំរ​កាត​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យក​មក​កាន់​អធិការដ្ឋាន​នគរ​បាល​ស្រុក​ភ្នំក្រវាញ ​ដើម្បី​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ​ចាត់ការ​តាម​ផ្លូវច្បាប់​ ពី​បទ “​ប្រើ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ ​មាន​ស្ថាន​ទម្ងន់ទោស​”។​

អធិការដ្ឋាន​នគរ​បាល​ស្រុក​ភ្នំក្រវាញ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​ បាន​ផឹកស៊ី​ជាមួយ​មិត្ត​ភក្តិ​ស្រវឹង​ជោក​ជាំ​ ខណៈនោះ​ជន​រង​គ្រោះ​ឈ្មោះ​ងួ​ន​ គិត​ អាយុ​៥៧​ឆ្នាំ ​ជា​ឪពុក ​បាន​ស្តីបន្ទោស​ ហើយក៏ជនសង្ស័យ​និង​ជន​រង​គ្រោះ ​បាន​ប្រកែក​គ្នា​ ហើយមួយសន្ទុះក្រោយមក ស្រាប់តែកូន​តិ​រច្ឆា​ន​របស់​ខ្លួន រ​ត់ទៅ​យក​កាំបិត​កាប់​ទៅ​លើ​ ឪពុក​បង្កើត ​ចំនួន​៤​កាំបិត​ចំ​ថ្ងាស​១​កន្លែង​-​ ចំ​ចិញ្ចើម​ខាងឆ្វេង​១​កន្លែង​-​ចំ​ ថ្ពាល់​ខាងឆ្វេង​១​កន្លែង​ និង​ចំ​សៀតផ្កា​១​កន្លែង​ បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ បន្ទាប់​មក​ក្រុម​គ្រួ​សារបាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ក្រវាញ​ ហើយរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ​ ។​
​ ​
លោក​វរសេនីយ៍ទោ​ តាន់​ គា​រិ​ទ្ធ​ អធិកា​នគរបាល​ស​ស្រុក​ភ្នំក្រវាញ ​បាន​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បានការ​ផ្តល់​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ គិត​ គា​លី​ យក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​តែ​ម្តង​ ៕

អត្ថបទដែលជាប់ទាក់ទង