ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ស្រវឹងស្រា ចុះមុជទឹកសមុទ្រ បណ្តាលឲ្យលង់ស្លាប់

105

ស្នងការនគរបាលខេត្តកោះកុង បានឲ្យដឹងថា កាលពីវេលាម៉ោង ៨:១០យប់ នាថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍ជ្រោយស្វាយ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យសាកសព បុរសម្នាក់ដែលបានស្លាប់ដោយសារលង់ទឹក នៅចំណុចឆ្នេរសមុទ្រពយដូង ស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ។

តាមការបំភ្លឺពីប្រជាពលរដ្ឋ និងក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា គីម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ មិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ ជាមនុស្សចូលចិត្តផឹកស្រា ស្រវឹងសឹងរាល់ថ្ងៃ ។ក្រោយធ្វើកោសល្យវិច្ច័យរួចបានឲ្យដឹងថា ជនរងគ្រោះពិតជាស្រវឹងស្រាលង់ទឹកស្លាប់យ៉ាងពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង