អាជ្ញាធរវៀតណាម ចាប់ខ្លួនបុរសវៀតណាមម្នាក់ នាំចូលគ្រឿងញៀ ជាង៦០គីឡូក្រាម ពីកម្ពុជា តាមច្រកព្រំដែនស្វាយរៀង-ឡុងអាន
អាជ្ញាធរវៀតណាម បានចាប់ខ្លួនបុរស ជនជាតិវៀតណាមម្នាក់ ម្នាក់ ដែលបាននាំចូលគ្រឿងញៀនចំនួន ៦៤គីឡូក្រាមពីប្រទេសកម្ពុជា ចូលទៅប្រទេសកំណើតរបស់ខ្លួន តាមជាប់ព្រំដែនខេត្តស្វាយរៀង ដើរឈមនឹងខេត្តឡុងអាន។
តាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express កាលពីថ្ងៃអាទិត្យ ទី 12 ខែឧសភា បុរសជននោះបានលួចនាំចូលគ្រឿងញៀនពីកម្ពុម្ពុជាតាមច្រកព្រំដែន។ អាជ្ញាធរខេត្តឡុងអាន បានរឹបអូសបានគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនចំនួន ៧គីឡូក្រាម និងម៉ាទឹកកកចំនួន ៥៧គីឡូក្រាម គឺ គ្រឿងញៀនទាំង ៦៤គីឡូក្រាមនោះ ត្រូវបានលាក់ក្នុងកញ្ចប់តែ និងម្សៅទឹកដោះគោ ដែលដឹកមកពីប្រទេសកម្ពុជា សម្រាប់ចែកចាយក្នុងប្រទេសវៀតណាម។
ខេត្តឡុងអាន ជាខេត្តភាគខាងត្បូងឆៀងខាងលិចរបស់វៀតណាម ដែលមានព្រំប្រទល់ជាប់នឹងខេត្តស្វាយរៀងរបស់ប្រទេសកម្ពុជា។
សារព័ត៌មាន VN Express បានដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់ផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀនវៀតណាមម្នាក់ ថា ដោយសារតែភូមិសាស្រ្តរបស់វៀតណាម មានព្រំដែនវែង មានផ្លូវសម្រាប់ធ្វើការជួញដូរទំនិញដោយខុសច្បាប់ជាច្រើនកន្លែង និងភាពខ្វះចន្លោះរបស់គយ ទើបបណ្ដាលឲ្យវៀតណាមក្លាយជាចំណុចនៃការចែកចាយគ្រឿងញៀនដ៏ធំ៕