ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលករខ្មែរ៨០នាក់ ឆ្លងដែនខុសច្បាប់តាមមេខ្យល់ ត្រូវកម្លាំងសមត្ថកិចថៃ្ចចាប់ខ្លួន

333


ថៃ ៖ ទាហានថៃពទ្ធ័ចាប់ពលករខ្មែរ៨០នាក់ ដែលឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ ចំណែកមេខ្យល់រត់គេចខ្លួន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ ។ នេះបើយោងតាមការចុះផ្សាយ តាមគេហទំពរ័ក្នុងស្រុមរបស់ថៃ(ខាវ សុទ្ធ)កងពលទាហានទី១១ បន្ទាយសម្ដេចព្រះណាំង ក្លៅ ប្រគល់ភារកិច្ចឲ្យ កងរក្សាសន្តិ សុខ របៀបរៀបរយ បើកប្រតិបត្តិការត្រួតពិនិត្យ នឹងចាប់ឃុំពលករ ដែលលបលួចចូលប្រទេសថៃ ដោយខុសច្បាប់ បន្ទាប់ពីមានមុខសញ្ញា ពីអ្នកផ្ដល់ព័ត៍មាន ថាះ មានក្រុមពលករខ្មែរ ចូលមកស្នាក់អាស្រ័យ នៅកណ្ដាលព្រៃល្បាស ខាងក្រោយបន្ទាប់ជួលលេខ៨ បន្ទប់របស់ស្រ្តីឈ្មោះ អារី ចាន់ថាវ៉ាន់ ផ្ទះលេខ27/1 ភូមិ4 ឃុំស្មេត តាយ ស្រុកបាងក្លា ខេត្តចះឆើងសៅ ។
កម្លាំងទាហាន សហការជាមួយកម្លាំងតម្រួតស្រុកបាង ក្លា មន្រ្តីស្រុកបាងក្លា នឹងអាជ្ញាធរមូលដ្ឋាន ចូលទៅត្រួតពិនិត្យឯកសារធ្វើដំណើរ របស់ពលករខាងលើ បើសិនពិនិត្យទៅឃើញថាខុសច្បាប់ ឲ្យចាប់ឃុំភ្លាមៗ។
ប៉ុន្តែនៅពេលសមត្ថកិច្ចទៅដល់ ក្រុមពលករដែលស្នាក់នៅ កណ្ដាលព្រៃល្បះ ខាងក្រោយបន្ទប់ជួល តាមព័ត៌មានផ្ដល់ឲ្យ ពលករទាំងនោះ នាំគ្នារត់បែកខ្ញែក ខ្លះទៅនេះ ខ្លះទៅនោះ ដែលសមត្ថកិច្ចត្រូវបំបែកកម្លាំងគ្នា ចេញតាមចាប់បានមកទាំងអស់ជិត៨០នាក់ មានទាំងប្រុសនឹងស្រី រួមទាំងក្មេងតូចទៀតផង។ ចំណែកមេខ្យល់ បន្ទាប់ពីប្រតិបត្តិការរបស់ សមត្ថកិច្ចបាន រត់គេចខ្លួនបាត់។
ក្រុមពលករខ្មែរដែលបានចាប់ខ្លួនរបស់សមត្ថកិច្ច បានសារភាពថា ពួកគេ ដែលចូលមកស្នាក់នៅនេះ ប្រាប់ថា កាលពីម៉ោង៣ទៀបភ្លឺ យប់កន្លងទៅ ដែលគ្រប់គ្នា ត្រូវមកស្នាក់នៅបរិវេណនេះ បន្ទាប់មកនឹងមានរថយន្តមកទទួល ដើម្បីបន្តដំណើរទៅខេត្តផ្សេងៗ ដើម្បីរកការងារធ្វើ។
ចំពោះពលករជំហានដំបូង សមត្ថកិច្ចបានឃុំខ្លួនទាំងអស់ និងបញ្ជូនទៅ សាលប្រជុំសាលាស្រុកបាង ក្លា ព្រមទាំងទាក់ទងទៅអង្គភាពពាក់ពន្ធ័ ចូលមកត្រួតពិនិត្យលម្អិតម្ដងទៀត ក្រោយពីពិនិត្យជំហ៊ានដំបូង ភាគច្រើនពលករ លបលួចឆ្លងដែន តាមរយៈមេខ្យចូលមកដោយខុសច្បាប់ ។

បញ្ហាពលករខ្មែរខាងលើដែលសមត្ថកិច្ចថៃចាប់ខ្លួន ក្រុមអ្នកព័ត៌មានយើង មិនទាន់មាន ការបកស្រាយពីមន្រ្តីកម្ពុជា ប្រចាំប្រទេសថៃនៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង