ប្រជានេសាទ ជាងពាក់កណ្តាល នៅតែបន្តការ នេសាទខុសច្បាប់ក្នុងទន្លេអភិរក្សសត្វផ្សោតដោយមិនញញើត កម្លាំងសមត្ថកិច្ច
ស្ទឹងត្រែង៖ ទោះជាមានការចាប់ឧបករណ៍នេសាទ និងហៅមកអប់រំក៏ដោយ ក៏បងប្អូនប្រជានេសាទ ជាងពាក់កណ្តាល នៅតែបន្តការ នេសាទខុសច្បាប់ក្នុងទន្លេអភិរក្សសត្វផ្សោតដោយមិនញញើត កម្លាំងសមត្ថកិច្ច ឡើយ ព្រមទាំង គម្រាមតដៃជាមួយសមត្ថកិច្ចបើសិនជាបន្តចាប់មងគាត់ទៀត។
ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឲ្យដឹងថា ចាប់
ពីថ្ងៃទី១០-១៦ ខែឧសភា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សហការជាមួយនគរបាលក្រុងស្ទឹងត្រែង នគរបាលប៉ុស្តិ៍ថាឡាបរិវ៉ាត់ ឆ្មាំទន្លេអភិរក្សសត្វផ្សោត និងគណៈកម្មការសហគមន៍នេសាទ បានបន្ត ការចុះបង្ក្រាបបទល្មើសនេសាទ ដោយប្រើឧបករណ៍មងបណ្តែតគ្រប់ ប្រភេទ ដើម្បីការពារត្រីមេពូជក្នុងរដូវបិទនេសាទនៅខេត្តស្ទឹងត្រែង ដោយបានដកហូតមង បណ្តែតចំនួន ១៥០ ត្បូង ស្មើនឹងប្រវែងប្រមាណ ៣០០០០ម៉ែត្រ។
ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានបន្ថែមទៀតថា ក្រៅពីបង្រ្កាបឧបករណ៍នេសាទខុសច្បាប់ហើយនោះ កម្លាំងសមត្ថកិច្ច បានកោះហៅអ្នកនេសាទ មកធ្វើការ
អបរំណែនាំ និងធ្វើកិច្ចសន្យាប្រជានេសាទ ឲ្យបញ្ឈប់ ធ្វើនេសាទចំនួន ៥៣០ នាក់។
ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានបញ្ជាក់ថា ”
ទោះបីជាក្រុមការងារយើងខ្ញុំខិតខំ យ៉ាងណាក៏ដោយក៏បងប្អូនប្រជានេសាទ ជាងពាក់កណ្តាល នៅតែបន្តការ នេសាទខុសច្បាប់ដោយមិនញញើត កម្លាំងសមត្ថកិច្ច ឡើយ ព្រមទាំង គម្រាមតដៃជាមួយសមត្ថកិច្ចបើសិនជាបន្តចាប់មងគាត់ទៀត។ ម្យ៉ាងទៀត ពួកគាត់នៅតែទាមទារឲ្យលើកថ្ងៃបិទនេសាទទៅថ្ងៃទី០១ ខែមិថុនា ដូចកាលពីមុន ដែលពួកគាត់ធ្លាប់ដឹង ធ្លាប់ឮ និងអនុវត្ត។ ក្រុមការងារនឹងនៅតែបន្ត ក្នុងបេសកកម្មការពារត្រីមេពូជក្នងរដូវបង្កកំណើតខ្ពស់នេះ ដោយប្រើយុទ្ធវិធីទាំងទន់ ទាំងរឹង ដើម្បីនិរន្តរភាពនៃ ធនធានមច្ឆជាតិនៅតំបន់មេគង្គលើ”៕