កីឡាអត្តពលកម្មចំនួន៦នាក់ចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍“Thailand Open ”
ភ្នំពេញ៖កីឡាករកីឡាការិនីអត្តពលកម្មចំនួន៦នាក់ និងគ្រូបង្វឹក២នាក់បានចេញដំណើរទៅ កាន់ទីក្រុងបាងកកប្រទេសថៃហើយ ដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតអន្តរជាតិដែលគេប្រសិទ្ធិនាមថា “Thailand Open ” ។
នៅទីក្រុងបាងកក ប្រទេសថៃ ដោយការប្រកួតនឹងប្រព្រឹត្តចាប់ថ្ងៃទី១៦រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩តទៅ។
សម្រាប់កីឡាករ-កីឡាការិនីចំនួន៦នាក់រួមមាន៖កីឡាករ សឹម សាមឌី ប្រកួតលើវិញ្ញាសាចោលដុំដែក កីឡាករ ទត សាលីន ប្រកួតលើវិញ្ញាសារត់ចម្ងាយ១០០ និង២០០ម៉ែត្រ កីឡាករ ផាត សុភុត កីឡាករ យ៉ាតពិទូ ចាន់ទិវា ប្រកួតលើវិញ្ញាសា២០០ និង៤០០ម៉ែត្រនិងកីឡាការិនី២រូបគឺ កីឡាការិនី ប៊ូ សំណាង និងកីឡាការិនី ថន ថារីរតនា។
ចំណែកគ្រូបង្វឹក២នាក់ក្នុងនោះ លោក បូរ ពុធរាត្រី និងលោក គៀង សាម៉ន។
ចំពោះកីឡាករ-កីឡាការិនីចំនួន៦នាក់ សុទ្ធសឹងជាកីឡាករ-កីឡាការិនីថ្នាល ទំាងអស់របស់សហព័ន្ធដែល
ជំរុញឲ្យពួកគេចេញប្រកួតដើម្បីវាស់ស្ទង់សមត្ថភាព និងបច្ចេកទេសក្នុងការហ្វឹកហាត់កន្លងមក ព្រមទំាងចង់ឲ្យពួកគេ
បញ្ចេញសមត្ថភាពទៀតផង៕