ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះឡោមព័ទ្ធចាប់ខ្លួនមន្ត្រីរបស់ អតីតគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំងម្នាក់

78

ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចុះឡោមព័ទ្ធចាប់ខ្លួន មន្ត្រីរបស់អតីតគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង ឈ្មោះ លោកគ្រូ ប៉ុល ទិត្យ ធានី មានតួនាទីជាប្រធានគណនេយ្យហិរញ្ញឹកខេត្តកំពង់ឆ្នាំង ហើយត្រូវបានបញ្ចូនតុលាការខេត្ត។

លោកអ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្តីគណបក្សប្រឆាំង ដែលបានសុំសិទ្ធិរដ្ឋាភិបាល ដើម្បីធ្វើនយោបាយឡើងវិញនោះ បានសរសេរនៅលើហ្វេសប៊ុកផ្លូវការថា “ក្ដៅ!!!! ព័ត៌មានបន្ទាន់នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នេះអាជ្ញាធរខេត្តកំពង់ឆ្នាំង បានចុះឡោមព័ទ្ធចាប់ខ្លួន មន្ត្រីរបស់អតីតគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង ឈ្មោះ លោកគ្រូ ប៉ុល ទិត្យ ធានី មានតួនាទីជាប្រធានគណនេយ្យហិរញ្ញឹកខេត្តកំពង់ឆ្នាំង ហើយពេលនេះត្រូវបានបញ្ចូនតុលាការខេត្តហើយ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអោយអង្គការគ្រប់ស្ថាប័ននាៗ មេត្តាជួយតាមដានក្នុងរឿងនេះផង សូមអរគុណ!!!!! “៕

អត្ថបទដែលជាប់ទាក់ទង