គណបក្សប្រជាជនកម្ពុជាបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាជាទ្រង់ទ្រាយធំដែលមានសមាជិកចូលរួមប្រមាណ៣៥០០នាក់
ភ្នំពេញ៖សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញប្រមាណ៣៥០០នាក់បានចូលរួមក្នុងឧិកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី,ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រនាព្រឹកថ្ងៃទី១៧ឧសភាដែលជាថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌអាណត្តិទី៣ទៅតាមកាលបរិច្ឆេតរបស់គ.ជ.ប។
សម្តេចវិបុលសេនាភក្តីសាយឈុំអនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារជួយរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ។
ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញលោកប៉ាសុជាតិវង្សបានលើកឡើងថាកន្លងមកក៏ដូចបច្ចុប្បន្ននិងទៅអនាគតយើងប្តេជ្ញាយ៉ាងមុតមាំថាបន្តគាំទ្រឥតងាករេនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជានិងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលដែលកំពុងខិតខំពុះពារគ្រប់បែបយ៉ាងជាបន្តបន្ទាប់ដើម្បីបន្តថែរក្សាការពារសន្តិភាពស្ថេរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យកាន់តែរឹងមាំនិងការពាររាល់សមិទ្ធិផលសង្គមជាតិដែលប្រជាជនយើងសំរេចបាន។
នាឧិកាសនោះសម្តេចវិបុលសេនាភក្តីសាយឈុំបានថ្លៃងក្នុងន័យណែនាំដល់សមាជិកសមាជិកាគណបក្សទាំងអស់ដែលចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះត្រូវប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរក្នុងនាមជាគណបក្សកាន់អំណាចដែលមានភាពចាស់ទុំខាងនយោបាយទន់ភ្លន់តែម៉ឺងម៉ាត់ស្របតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ក្រុមការងារគណបក្សខណ្ឌ.សង្កាត់និងបេក្ខជនផ្អែកលើផែនការសកម្មភាពនិងប្រតិទិនការងារបោះឆ្នោតរបស់ខ្លួនត្រូវធ្វើសកម្មភាពឃោសនាស្របតាមការកំណត់នៃច្បាប់បទបញ្ជានិតិវិធីនិងក្រមសិលធម៌នៃការឃោសនាបោះឆ្នោត។ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះត្រូវធ្វើឡើងរយះពេល៨ថ្ងៃជាប់ៗគ្នាតាមប្រតិទិនរបស់គ.ជ.បកំណត់ហើយត្រូវបញ្ចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ការឃោសនាបោះឆ្នោតអាចធ្វើជារួមនៅថ្នាក់រាជធានីឬតាមខណ្ឌ(តាមការជាក់ស្តែង)ដែលគោលដៅសំខាន់គឺឆ្ពោះទៅរកក្រុមប្រឹក្សាសង្កាត់ដែលជាអង្គបោះឆ្នោត។
គួរបញ្ជាក់ថាតាមការឲ្យដឹងពីគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញបញ្ជាក់ថានៅរាជធានីភ្នំពេញមានគណបក្សនយោបាយចំនួន៦បានចុះឈ្មោះជាផ្លូវការក្នុងការចូលរួមប្រកួតប្រជែងសំរាប់ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះ។
គណបក្សទាំង៦នោះរួមមានគណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សឆន្ទះខ្មែរ,គណបក្សខ្មែររួបរួមជាតិ,គណបក្សហ៊្វុន ស៊ីនប៉ិច,គណបក្សសញ្ជាតិកម្ពុជា។តាមការចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងនោះមណ្ឌលរាជធានីភ្នំពេញមានបេក្ខជនសរុបចំនួន២៧៤រូបស្រីចំនួន១១៥រូបនិងមណ្ឌលខណ្ឌទាំង១៤មានបេក្ខជនសរុបចំនួន១.៣៤៣រូបស្រី៥៣៧រូប។ក្រោយពីមានការជួបជុំនៅកោះពេជ្រអង្គមិទ្ទិញក៏បានបំបែកគ្នាដង្ហែរក្បួនទៅតាមខណ្ឌរៀងៗខ្លួនតាមកម្មវិធីដែលបានគ្រោងទុក៕