ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបែនដឹកដី បើកបុក កិនម៉ូតូ កិនមនុស្ស ស្លាប់៣នាក់

83

បន្ទាយមានជ័យ៖ មានមនុស្សស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុចំនួន ៣នាក់ (ប្រុស២នាក់ ស្រី១នាក់) ដោយសាររថយន្តបែនដឹកដី១គ្រឿង បើកបុក កិនម៉ូតូ និងកិនមនុស្សជាន់នៅក្រោយកង់រថយន្ត នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១០ និង ២៧នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ។

នៅពេលនេះ មន្ត្រីនគរបាលជំនាញ បានចុះដល់ទីតាំងខាងលើ ហើយបានឃាត់ខ្លួនតៃកុងរថយន្ត ។
តាមសេចក្តីរាយការណ៍ បឋម បាន ឱ្យ ដឹង ថា គ្រោះថ្នាក់ច រាចរណ៍ រវាង រថយន្ត ដឹកដីបុកជាមួយ ម៉ូតូ មួយគ្រឿងជិះគ្នា ៣នាក់ គឺប្តីប្រពន្ធ និងបងប្រុស បង្កើត បណ្តាល ឱ្យ ជនរងគ្រោះ ទាំង ៣នាក់បានស្លាប់ ភ្លាមៗ ក្នុងថ្លុក ឈាម នៅនឹង កន្លែងកើតហេតុ ។ ហេតុការណ៍ ដ៏រន្ធត់ខាងលើ នេះ គឺមានជនរងគ្រោះដែលស្លាប់ ទាំង ៣នាក់ ខាងលើ ១-ឈ្មោះផាត ភាព ភេទប្រុស អាយុ ៣៦ ឆ្នាំ ២-ឈ្មោះផាត ភៀន ភេទស្រី អាយុ ២៣ ឆ្នាំ និង៣- ប្រពន្ធឈ្មោះស្រី តំ ។ ជនរងគ្រោះទាំង ៣នាក់ រស់ នៅភូមិក្បាលថ្នល់ ឃុំ ព្រៃខ្ពស់ ស្រុក បរវេល ខេត្តបាត់ ដំបង ៕

អត្ថបទដែលជាប់ទាក់ទង