ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកស្រែអំបិល រវាងរថយន្ត បុកម៉ូតូ

69

ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅយប់ថ្ងៃទី ១៧ឧសភា២០១៩ វេលាម៉ោង ៧:៣០ នាទីយប់ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅចំណុចភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល បង្កឡើងដោយរថយន្ត បុកនឹងម៉ូតូ Dream C125 សេរី ២០១៨ ពាក់ផ្លាកលេខ កោះកុង​ 1B 5982 បណ្តាលឲ្យស្លាប់ ១ នាក់ប្រុស និងរបួសធ្ងន់ ១ នាក់ប្រុស ចំណែកឯរថយន្តបង្ករបានបើករត់គេចខ្លួនបាត់ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចយើង កំពុងធ្វើការស្រាវជ្រាវ ៕

អត្ថបទដែលជាប់ទាក់ទង