ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសប៉ុស្ដិ៍សង្កាត់ចាក់អង្រែក្រោមចុះផ្សព្វផ្សាយ ផលប៉ះពាល់គ្រឿងញៀននិងបញ្ឈប់អំពើហឹង្សាក្នុងគ្រួសារ ដល់ក្មួយៗសិស្សានុសិស្សនៅសាលាភូមិ៣

74

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៩នេះលោកវុឍ ផូសារវ័ន្ត មេប៉ុស្ដិ៍ប៉ូលិសសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញនិងដោយមានការចូលរួមពីសំណាក់មន្រ្តីប៉ូលិសប៉ុស្ដិ៍ជាច្រើនរូបព្រមទាំងអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ ,លោកស្រីមេភូមិ៣បានចុះទៅផ្សព្វផ្សាយពីផលប៉ះពាល់គ្រឿងញៀននិងបញ្ឈប់នូវអំពើហឹង្សាក្នុងក្រុមគ្រួសារជូនទៅដល់ក្មួយៗដែលជាសិស្សានុសិស្សប្រមាណ៧៩នាក់កំពង់សិក្សារៀនសូត្រនៅសាលាភូមិ៣អោយបានយល់ដឹងផងដែរពីបញ្ហានេះ។
លោកវុឍ ផូសារវ័ន្ត មេប៉ុស្ដិ៍ប៉ូលិសសង្កាត់ចាក់អង្រែក្រោមបានមានមតិលើកឡើងនៅចំពោះមុខក្មួយៗដែលជាសិស្សានុសិស្សនៅសាលាភូមិ៣ថាក្មួយៗត្រូវឆ្លើយថាទេចំពោះគ្រឿងញៀនពិព្រោះការជួញដូរនិងការប្រើប្រាស់គ្រឿងញៀនវាធ្វើអោយប៉ះពាល់ដល់សុខភាពនិងជាអំពើខុសច្បាប់ដូចនេះយើងត្រូវនៅអោយឆ្ងាយពីគ្រឿងញៀនអោយបានគ្រប់ៗគ្នា។
លោកមេប៉ុស្ដិ៍ប៉ូលិសសង្កាត់ចាក់អង្រែក្រោមក៏បានធ្វើការណែនាំទៅដល់ក្មួយៗជាសិស្សានុសិស្សនៅសាលាភូមិ៣ត្រូវខិតខំសិក្សារៀនសូត្រស្ដាប់លោកគ្រូ អ្នកគ្រូគាត់ពន្យល់នូវមេរៀនគ្រប់មុខវិជ្ជាហើយរៀនសូត្រអោយខ្លាំងពូកែជាសិស្សល្អ កូនល្អដែលជាទំពាំងស្នងឬស្សីនៃប្រទេសជាតិដោយមិនត្រូវគេចវេសសាលាឡើយ។
លោកវុឍ សារវ័ន្តមេប៉ុស្ដិ៍ប៉ូលិសសង្កាត់ចាក់អង្រែក្រោមបានបន្តទៀតថាជានិច្ចកាលកម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍និងលោកចៅសង្កាត់ចាក់អង្រែក្រោមជា សុខៃតែងតែចុះសហការណ៍គ្នាចុះផ្សព្វផ្សាយពីផលប៉ះពាល់គ្រឿងញៀននិងបញ្ឈប់នូវអំពើហឹង្សាក្នុងគ្រួសារ និង ចុះផ្សព្វផ្សាយពីគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋាននិងក្មួយៗសិស្សនុសិស្សតាមសាលានិងតាមវិទ្យាល័យនិមួយៗនៅមូលដ្ឋានសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យបានយល់ដឹងគ្រប់ៗគ្នាផងដែរ។
ជាមួយគ្នានេះលោកមេប៉ុស្ដិ៍ប៉ូលិសសង្កាត់ចាក់អង្រែក្រោមក៏បានផ្ដល់នូវសម្ភារះសិក្សា ថវិកាព្រមទាំងភេជ្ជៈទៅដល់ក្មួយៗសិស្សានុសិស្សនៅសាលាភូមិ៣នេះផងដែរទុកជាទ្រនាប់ដៃពេលចេញពីសាលារៀនវិលត្រឡប់ទៅកាន់គេហដ្ឋានក្មួយៗវិញរៀងៗខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង