ពុលផ្សិត ស្លាប់ ស្ត្រីម្នាក់ និង៤នាក់ទៀតបញ្ជូនទៅមន្ទីរពេទ្យ
ព្រះសីហនុ៖ មានប្រជាពលរដ្ឋចំ នួន៥នាក់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានពុលផ្សិត ត្រូវបានប្រជាពលរដ្ឋនៅជិតខាងបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រសៀល ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩នៅវេលាម៉ោង ១៣:៣០ នាទី។
ហើយនៅក្នុងនោះប្រជាពលរដ្ឋចំនួនបីនាក់ដែមានសភាពធ្ងន់ធ្ងរជាងគេ គ្រូពេទ្យបានបញ្ជាក់ ថាមានសង្ឃឹមតែ ៥០ភាគរយតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋទាំង៥នាក់ក្នុងនោះមានស្ត្រីម្នាក់ បានស្លាប់នៅពេលដែលបញ្ជូនមកដល់មន្ទីរពេទ្យ៕