ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

55 ករណីកាប់ឈើខុសច្បាប់ត្រូវបានកត់ត្រាទុក ក្នុងរបាយការណ៍ប្រចាំខែមេសាឆ្នាំ 2019 របស់សហគមន៍ព្រៃឡង់

102

ភ្នំពេញ៖ បណ្តាញសហគមន៍ព្រៃឡង់ នៅថ្ងៃទី 18 ខែឧសភានេះ បានចេញរបាយការណ៍ប្រចាំខែមេសា “ក្នុងកំឡុងខែមេសាបណ្តាញសហគមន៍ព្រៃឡង់បានកតត្រាសកម្មភាពកាប់ឈើខុសច្បាប់ចំនួន ៥៥ ករណីនៅក្នុងខេត្តព្រៃឡង់ទាំងបួន។” របាយការណ៍ប្រចាំខែ មេសា ២០១៩។

ប្រមូលទិន្នន័យដោយបណ្តាញសហគមន៍ព្រៃឡង់ទូទាំង៤ខេត្ត។បណ្ដាញសហគមន៍ព្រៃឡង់ បានបន្តចុះ ល្បាតព្រៃជាបន្តទៀតខណៈបទល្មើសក៏កំពុងតែបន្តកើតមាន។

បណ្ដាញសហគមន៍ព្រៃឡង់ បានប្រមូលទិន្នន័យបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ អស់ជាងពីរទសវត្សរ៍មកហើយ។ ចាប់តាំងពីឆ្នាំ 2015មកកណ្ដាលនេះ បានកត់ត្រាជាប្រព័ន្ធចំនួនសរុប ៣៧២១ សកម្មភាពខុសច្បាប់ ជាមួយនឹងបច្ចេកវិទ្យាទូរស័ព្ទស្មាតហ្វូន។

ក្រៅពីសកម្មភាពកាប់ឈើខុសច្បាប់ បណ្ដាញសហគមន៍ព្រៃឡង់ក៏បានចងក្រងឯកសារអំពីបេតិកភណ្ឌធម្មជាតិ ដែលព្រៃឈើមានដូចជាប្រភេទឈើរុក្ខជាតិាំ ដែលមានប្រយោជន៍ សត្វ និងទីកន្លែងសក្ការៈ ដែលទាំងនេះ គឺជាតួលេខសម្រាប់ខែមេសាឆ្នាំ 2019។

បណ្ដាញសហគមន៍ព្រៃឡង់ គឺជាសហគមន៍ដែលតាំងចិត្តការពារព្រៃឡង់ ដែលជាតំបន់ព្រៃឈើ ដែលកំពុងរងការគំរាមកំហែងសកម្មភាពកាប់បំផ្លាញ ខុសច្បាប់នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា។ សហគមន៍ប្រមូលទិន្នន័យរាល់សកម្មភាពខុសច្បាប់នៅព្រៃឡង់ជាមួយនឹងបច្ចេកវិទ្យាទូរស័ព្ទដៃទំនើបតាំងពីខែកុម្ភៈឆ្នាំ 2015។ ជាលទ្ធផលសហគមន៍បានឈ្នះពានរង្វាន់អន្តរជាតិជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង