ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះគេនាំគ្នាធ្វើបុណ្យ…រីឯជនសង្ស័យ៣នាក់នាំគ្នាប្រព្រឹត្តអំពើចោរកម្មលួច លុយ១១៩៥ដុល្លារជាប់អន្ទាក់ប៉ូលិស

85

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងដោយស្ដីពីករណី ៖ អំពើលួច (លួចលុយ)នៅចំណុចតូបលក់ដូរក្នុងភូមិកំពង់ស្វាយ២
ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៩នេះ។
ជនរងគ្រោះឈ្មោះគា ស្រីមុំភេទ ស្រី អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរ លក់ដូរ(សំលៀកបំពាក់) មានទី
លំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ
ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ចំណែកក្រុមជនសង្ស័យ ៣នាក់ស្រី២នាក់
១-ឈ្មោះទិត្យ អេះ ភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិពាមមន្ទាឃុំពាមមន្ទា ស្រុកកំពង់ត្របែក ខេត្តព្រៃវៃង ស្នាក់នៅផ្ទះជួលសង្កាត់ចាក់អង្រែ
ខណ្ឌមានជ័យរាជធានីភ្នំពេញ អ្នកបើកម៉ូតូ(ឃាត់ខ្លួន) ។
២-ឈ្មោះ ពិន ភីរ៉ាត់ ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅភូមិភ្នំតូច ស្រុកបាទីខេត្តតាកែវ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)និងទី៣-ឈ្មោះឡឹង គន្ធា ភេទស្រី អាយុ៦៩
ឆ្នាំមានទីលំនៅភូមិ ឃុំ ស្រុកកោះធំខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន ) ។
ចំពោះសម្ភារៈបាត់បង់ រួមមានប្រាក់ដុល្លា ១១៩៥ដុល្លារ រីឯវត្ថុតាងចាប់ យកបានរួមមាន ម៉ូតូហុងដាឌ្រីម១២៥ស៊េរីឆ្នាំ២០១២ពាក់
ស្លាកលេខភ្នំពេញ1BJ.5452ពណ៌ខ្មៅរបស់ជនសង្ស័យទិត្យ អេះ ។
ប្រាក់ដុល្លាចំនួន៨៨៥$(ជារបស់ជនរងគ្រោះ ) ។
លោកអធិការបន្តទៀតថានៅថ្ងៃខែឆ្នាំនិងពេលវេលាដូចខាងលើនេះ ជនរងគ្រោះគាត់កំពុងបញ្ចុកបាយកូន នៅក្នុងតូបលក់ដូរ ស្រាប់តែពេលនោះជនសង្ស័យ ជាស្ត្រី០២នាក់បានចូលមកសួររកទិញខោអាវ ឆ្លៀតពេលនោះជនសង្ស័យឈ្មោះពិន ភីរ៉ាត់ បានចូលរួតកាបូបដាក់លុយ របស់ជនរងគ្រោះយកលុយចំនួន១១៩៥ដុល្លារ រួចនាំគ្នាឡើងជិះម៉ូតូទៅភ្នំពេញ ។
ពេលនោះជនរងគ្រោះបានឃើញក្រដាសប្រាក់១០០ដុល្លារ ជ្រុះនៅក្បែរកាបូបលុយក៍សួរទៅប្តីថា ៖មានរួតកាបូបលុយ អត់ពេលនោះប្តីបានឆ្លើយថា មិនបានបើកទេ រួចក៍នាំគ្នាបើកកាបូបមើលទើបដឹងថា បាត់លុយចំនួន១១៩៥ដុល្លារ បន្ទាប់មកប្តីជនរងគ្រោះក៏ជិះម៉ូតូដេញ តាមជនសង្ស័យ រហូតដល់ចំណុចវត្តព្រែកដូង ជនសង្ស័យក៏ ដកលុយបាចតាមផ្លូវ ពេលនោះប្តីជនរងគ្រោះក៏ ឈប់រើសបានចំនួន៨៨
៥ដុល្លានិងទាក់ទងឲ្យ កំលាំងប៉ុស្តិនគរបាលរដ្ឋបាលឃុំឈើទាល ជួយស្ទាក់ចាប់នឹងឃាត់ខ្លួនជនសង្ស័យមក ប៉ុស្តិនគរបាលរដ្ឋបាលកំពង់ស្វាយដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា៖ខ្លួនពិតជា បានធ្វើសកម្មភាពដូចខាងលើប្រាកដមែន ។
ជនសង្ស័យបានបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិ
វិធី៕

អត្ថបទដែលជាប់ទាក់ទង