កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានី ផ្តោតសំខាន់លើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំមួយ ជាមួយកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១២ ដើម្បីដាក់ចេញជាវិធានការថ្មីៗទៀតលើការពង្រឹងសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ពិសេសគឺការពង្រឹងលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់
សុវត្ថិភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលបាននឹងកំពុងប្រព្រឹត្តិទៅនេះនាប៉ុន្មានថ្ងៃនេះ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះបានលើកឡើងថា ការបើកអោយមានកិច្ច
ប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នេះឡើង
គឺដើម្បីអោយអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចទាំងអស់ ពង្រឹងសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ពិសេសកិច្ចការពារសន្តិសុខ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ។
លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពោលគឺក្នុងអំឡុងនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅរាជធានីភ្នំពេញ
មានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ហើយកិច្ចការងារនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នឹងធ្វើអោយបានល្អថែមទៀត សំដៅធ្វើយ៉ាងណាបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៕