ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃើញគេប្រហែសមិនបាន លួចយកម៉ូតូមួយគ្រឿង

69

អធិកាដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា ឃើញគេប្រហែសមិនបាន លួចយកម៉ូតូមួយគ្រឿងខណៈម្ចាស់ទុកចោលឆ្ងាយពីខ្លួនរួចទៅជៀជ័រកៅស៊ូ តែត្រូវនគរបាលស្រុកមេមត់ក្របួចកយកអនុវត្តតាមនីតិវិធីច្បាប់ ។

នៅថ្ងៃទី ១៨ ឧសភា ២០១៩ វេលាម៉ោង ១១ និង ០០ នាទី នគរបាលជំនាញផ្នែយុត្តិធម៌ នៃអធិកាដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរ បានចុះកិច្ចប្រតិបត្តិការបង្ក្រាបករណីលួចម៉ូតូ ០១ គ្រឿង នៅចំណុចព្រៃចំការកៅស៊ូខាងជើងភូមិចំការថ្មី ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ យោងតាមបណ្តឹងម្ចាស់ម៉ូតូឈ្មោះ ម៉ាត់ រ៉ហាន ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅក្នុងភូមិ.ឃុំខាងលើ ។

ជនសង្ស័យលួចម៉ូតូដែលនគរបាលយើងបានបើកកិច្ចប្រតិបត្តិការបង្ក្រាប និងធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ មានឈ្មោះ ធា រ៉ា ភេទប្រុស អាយុ២៩ ឆ្នាំ ជាតិខ្មែរឥស្លាម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងរួចនាំខ្លួទៅឲ្យតុលាការខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ផងដែលថា ៖ ករណីលួចម៉ូតូនៅចំណុចខាងលើ កើតហេតុឡើងនៅម៉ោង ៤ និង ៣០ នាទីទៀបភ្លឺ ថ្ងៃទី ១៨ ឧសភា ២០១៩ ខណៈពេលម្ចាស់ម៉ូតូទុកចោលរួចជៀជ័រកៅស៊ូ ទើបធ្វើឲ្យជនសង្ស័យឆ្លៀតឱកាសធ្វើសកម្មភាពលួចតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង